ធនាគារ​ជាតិ​ឲ្យ​​មីក្រូ​ហិរញ្ញវត្ថុ​កំណត់​​ការ​ប្រាក់​កម្ចីច្រើ​ន​បំផុតត្រឹម១៨%​

ធនាគារជាតិកម្ពុជា

ធនាគារ​ជាតិ​កម្ពុ​ជា​បាន​កំណត់​អត្រាការ​ប្រាក់​ខ្ពស់​បំផុតថ្មី១៨% ក្នុង​មួយ​ឆ្នាំដល់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ ខណៈ ដែល​ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់ និង​បន្ទាប់​ពី​លោក​ ហ៊ុន សែន បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ និង​បណ្តាញផ្សព្វផ្សាយ​ទាំងអស់​ផ្សព្វ​ផ្សាយ​​​ថាស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​​ជា​របស់​​ឯក​ជន មិន​មែន​ជា​របស់​រដ្ឋ​។

ក្នុង​សេចក្តីប្រកាសព័ត៌មានចុះ​ថ្ងៃ​ទី​១៣មីនាឆ្នាំ​២០១៧ ធនាគារ​ជាតិ​នៃ​កម្ពុជា​ឲ្យ​ដឹង​ថា ខ្លួន​បាន​កំណត់​អត្រាកា​រប្រាក់​ខ្ពស់​បំផុត​ថ្មី សម្រាប់​ស្ថាប័នមីក្រូ​ហិរញ្ញវត្ថុទាំង​អស់អនុវត្តន៍​តាម​ដោយ​យក​អត្រាការ​ប្រាក់​សម្រាប់​ប្រាក់​កម្ចីខ្ពស់​បំផុត​១៨% ​ក្នុង​មួយ​ឆ្នាំចំពោះ​អតិថិជន​ខ្លួន ហើយ​ការ​កំណត់​នេះនឹង​ត្រូវដាក់​ឲ្យ​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី១ខែ​មេសាឆ្នាំ​២០១៧តទៅ។

ធនាគារជាតិ​​អះ​អាង​ថា មូល​ហេតុ​ដែល​ខ្លួនកំណត់​ដូច​នេះ​ គឺ​ដើម្បីរួម​ចំណែក​គាំទ្រ​ដល់​រាជរដ្ឋាភិបាល ក្នុង​ការ​ការ​ពារផល​ប្រយោ​ជន៍​ប្រជា​ពល​រដ្ឋ ទប់​ស្កាត់​បំណុលវ័ណ្ឌក កាត់​បន្ថយ​ភាព​ក្រីក្រ ការពារ​អតិ​ថិ​ជន​ពីការ​គិត​ការ​ប្រាក់​ខ្ពស់ និង​ជម្រុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ឥណទាន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​។​

គេហទំព័រ Cambonomist.com ឲ្យ​ដឹង​ថារហូត​មក​ដល់​ឆ្នាំ​២០១៦​ មាន​ប្រជាពលរដ្ឋកម្ពុជា​ទទួល​ប្រាក់​កម្ចីពី​ធនាគារ​ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​សរុបជាង​២​លាន៥​សែន​នាក់ ដែល​ទំហំ​ទឹកប្រាក់​កម្ចី​ទាំងនោះ​មានប្រមាណ​១៧​ពាន់​លាន​ដុល្លា​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ