កុមារដែលមានអាយុចន្លោះពី៤ទៅ៦ឆ្នាំ ចំនួន៤នាក់ បានលង់ទឹកស្រះស្លាប់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅពេលដែលពួកគេចុះលេងទឹកស្រះជាមួយគ្នា ដោយមិនមានមនុស្សចាស់នៅក្បែរនោះ។
កញ្ញា ទីន ឆេងអ៊ន ជាអ្នកជិតខាងដែលបានដឹងរឿងនេះ បានឲ្យដឹងថា កុមារទាំងបួនបានលង់ទឹកស្រះកាល វេលាថ្ងៃត្រង់ ថ្ងៃម្សិលមិញ។ កញ្ញាឲ្យដឹងទៀតថា ហេតុការណ៍នេះកើតនៅក្នុងភូមិសំរោង ឃុំ ចុងដូង ហើយក្នុងចំណោមកុមារ៤នាក់នោះគឺប្រុសទាំងអស់ ៣នាក់ជាបងប្អូនជីដូនមួយ និងម្នាក់ទៀតជាអ្នកជិតខាង។
កញ្ញា ឆេងអ៊ន ឲ្យដឹងដែរ សាកសពកុមារទាំងបួននាក់ត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យ ហើយបញ្ចុះនៅកន្លែងជាមួយនៅថ្ងៃសុក្រនេះ៕