នាយកសាលាដែលមានរឿងអាស្រូវបញ្ជាក់​ថាទទួលលុយពីភរិយានាយករដ្ឋមន្ត្រីជប៉ុន

នាយកសាលាដែលមានរឿងអាស្រូវពាក់ព័ន្ធនយោបាយនៅជប៉ុន បានថ្លែងបន្ទាប់ពីការស្បថនៅក្នុងសភានៅថ្ងៃព្រហស្បតិ៍នេះថា លោកធ្លាប់ទទួលបានលុយបរិច្ចាគចំនួន​១លានយ៉េន ពីភរិយារបស់នាយករដ្ឋមន្ត្រី ក្នុងនាមនាយករដ្ឋមន្ត្រីកាលពីឆ្នាំ​២០១៥។​

ភាពចម្រូងចម្រាស់ រឿងអាស្រូវភរិយារបស់នាយករដ្ឋមន្ត្រីជប៉ុន បានផ្ទុះឡើងជជែកគ្នានៅក្នុងសភានៅថ្ងៃនេះ  ប៉ុន្តែលោក អាបេ នាយករដ្ឋមន្ត្រីជប៉ុន​ថ្លែងថា ភរិយា និង រូបលោកផ្ទាល់មិនជាប់ពាក់ព័ន្ធ ក្នុងការជួយនានា ដល់សាលារៀនមួយនោះទេ។ សាលារៀននោះឈ្មោះ Moritomo Gakuen ស្ថិតនៅក្នុងក្រុង Osaka ភាគខាងលិចនៃប្រទេសជប៉ុន

អាបេក៏បានច្រានចោល​ការចោទរបស់លោក​ Yasunori Kagoike ដែលថ្លែងថា លោក អាបេ គួរតែចុះចេញពីតំណែងជាប្រមុខរដ្ឋាភិបាល​ដោយភរិយារបស់លោក​ផ្តល់លុយនេះ។​

ភរិយារបស់លោក អាបេ គឺលោកស្រី Akie ដំបូងឡើយត្រូវបានគេដាក់ធ្វើជាប្រធានកិត្តិយសនៃសាលានោះ ដែលនឹងបើកដំណើរការជាផ្លូវការនៅខែមេសាខាងមុខនេះ ដែលផ្តោតលើសិល្បៈ វប្បធម៌ជប៉ុន។ បន្ទាប់មកទៀតលោកស្រី បានប្រកាសលាឈប់ មិនមានទំនាក់ទំនងទៀតទេ ក្រោយពេលបែករឿងចោទប្រកាន់ថា សាលានោះយករូបភាពថ្នាក់ដឹកនាំ ទៅប្រកបមុខរបរជាលក្ខណៈឯកជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ