ចិនថាមិនបានពង្រីកយោធានៅសមុទ្រខាងត្បូងទេ

ចិនអះអាងថា ខ្លួនមិនបានពង្រីកកម្លាំងទ័ពនៅសមុទ្រចិនខាងត្បូង ជាតំបន់ដែលកំពុងមានជម្លោះតានតឹង ជាមួយប្រទេសជិតខាងខ្លួននោះទេ។

នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ថ្លែងនៅថ្ងៃសុក្រនេះថា ចិន​មិនបានពង្រីកកម្លាំងទ័ពរបស់ខ្លួននៅសមុទ្រចិនខាងត្បូងនោះទេ។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ចិនទទួលរងការរិះគន់ពី សហគមន៍អន្តរជាតិ ចំពោះការចោទថា បានពង្រីកបន្ទាយកងទ័ពរបស់ខ្លួននៅតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង។ ប៉ុន្តែនាយករដ្ឋមន្ត្រីចិនថ្លែង ពេលទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីនៅថ្ងៃនេះ ការពង្រីកនោះគឺគោលបំណងអភិវឌ្ឍន៍ជាលក្ខណៈស៊ីវិលមិនមែន ពង្រីកកម្លាំងយោធានោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ