នាយកដ្ឋានប្រឆាំងអំពើភេរវកម្មបានឃាត់ខ្លួនបុរសជនជាតិម៉ាឡេស៊ីចំនួន៩នាក់ ក្នុងនោះរួមទាំងគ្រូបង្រៀន កម្លាំងសន្តិសុខនិងម្ចាស់គ្លីនិក ដែលសង្ស័យថាជាប់ពាក់ព័ន្ធសកម្មភាពពួកក្រុមរដ្ឋឥស្លាម។
ក្នុងអំឡុងពេលនៃការឃាត់ខ្លួននោះគឺរកឃើញថា បុរសអាយុ៣១ឆ្នាំម្នាក់ ដែលធ្វើការនៅតាមភោជនីយដ្ឋាន បានរៀបចំគម្រោងវាយប្រហារប៉ុស្តិ៍របស់នគរបាលមួយកន្លែងនៅ Tapah។ នេះបើតាមការអះអាងរបស់ក្រុមសមត្ថកិច្ចដែលចុះប្រតិបត្តិការណ៍។
នគរបាលរកឃើញភស្តុតាងបង្ហាញថា ពួកគេជាសមាជិករបស់ពួកIS ដោយមានសម្ភារៈកែច្នៃជាគ្រាប់ផ្ទុះ និង សកម្មភាពជ្រើសរើសសមាជិកជាជនជាតិម៉ាឡេស៊ីឲ្យចូលក្រុមមួយនេះ។
មួយរយៈកាលចុងក្រោយនេះ ម៉ាឡេស៊ីបានឃាត់ខ្លួន ជនដែលសង្ស័យថា ធ្វើកម្មភាពជាមួយពួករដ្ឋឥស្លាមជាបន្តបន្ទាប់ ពេលខ្លះសហការជាមួយប្រទេសសិង្ហបុរី ពេលខ្លះទៀត គឺម៉ាឡេស៊ីចាប់ខ្លួនបានដោយខ្លួនឯង៕