ការចរចាឈប់បាញ់គ្នាជាមួយក្រុមបះបោរនៅហ្វីលីពីនត្រូវផ្អាក​

ការចរចាឈប់បាញ់គ្នារវាងរដ្ឋាភិបាលហ្វីលីពីននិងក្រុម​បះបោរ ដែលអូសបន្លាយរាប់ទសវត្សរ៍ ត្រូវបានពន្យារពេលទៅ ថ្ងៃចន្ទសប្តាហ៍ក្រោយវិញ ដែលមានប្រទេសហូឡង់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា។​

អ្នកនាំពាក្យមជ្ឈមណ្ឌលន័រវេសសម្រាប់ការដោះស្រាយជម្លោះលោកស្រី​ Helene Revhaug បញ្ជាក់ថា ការចរចានោះជាផ្លូវការគ្រោងនឹងចាប់ផ្តើមនៅថ្ងៃស្អែក​ ប៉ុន្តែគម្រោងពិភាក្សានោះត្រូវបានប្រកាសពន្យារពេលភ្លាម​ៗ ដោយមិនបានបញ្ជាក់ប្រាប់មូលហេតុលម្អិតទេ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​ AFP ។​

លោកស្រី​ បន្តថា ក្រុមទាំងពីរ និង ភាគីពាក់ព័ន្ធនៅតែខិតខំក្នុងការរៀបចំ របៀបវារៈក្នុងការចរចាជាថ្មីទៀត​ដើម្បីទទួលបានផលល្អ។​

ការចរចារវាងរដ្ឋាភិបាលហ្វីលីពី និង ក្រុមបះបោរផ្តាច់ខ្លួនរណសិរ្សជាតិប្រជាធិបតេយ្យ មាន៤ដងរួចមកហើយ ក្នុងរយៈ៣០ឆ្នាំកន្លងទៅនេះហើយក៏បានផ្អាក តែក៏ត្រូវបានចាប់ផ្តើម​ដំណើរការឡើងវិញ​បន្ទាប់​លោក ឌូតើទេ ឡើងកាន់​អំណាច កាលពីខែមិថុនាឆ្នាំមុន​។​

ក្រុមបះបោរនេះ​បានចាប់ផ្តើម​ធ្វើសកម្មភាពឡើង​កាលពី​ឆ្នាំ​១៩៦៨​ នៅក្នុងប្រទេសក្រីក្រមួយនេះ ដែល​គេប៉ាន់​ប្រមាណ​ក្រុមនោះមាន​គ្នា​ចំនួន​៣០ ០០០នាក់ កំពុងរស់នៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ