កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ​ធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹករបស់កូរ៉េខាងជើង​

សម្ព័ន្ធមិត្តអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ចាប់ផ្តើមធ្វើសមយុទ្ធទាហានជើងទឹក​រួមគ្នានៅថ្ងៃចន្ទនេះ ដើម្បីត្រៀមទប់ទល់​មីស៊ីលបាញ់ចេញពីនាវាមុជទឹករបស់កូរ៉េខាងជើង ខណៈកូរ៉េខាងជើងគំរាមបាញ់មីស៊ីលនិងនុយក្លេអ៊ែបន្តបន្ទាប់។​

កូរ៉េខាងជើង ត្រូវបានគេអះអាងថា កំពុងតែអភិវឌ្ឍន៍គ្រាប់មីស៊ីលកម្រិតវែងរបស់ខ្លួន ដែលនាំក្បាលគ្រាប់នុយក្លេអ៊ែ ដែលអាចបាញ់ដល់សហរដ្ឋអាមេរិក ហើយគ្រាប់ប្រភេទនេះ បានបាញ់សាកល្បងបន្តបន្ទាប់រយៈពេល២ឆ្នាំមកនេះ។​

សមយុទ្ធសម្ព័ន្ធមិត្តទាំងបីនេះ ចាប់ផ្តើម៣ថ្ងៃគឺមានកម្លាំងទ័ពចូលរួមប្រមាណ​៨០០នាក់ ដែលសមយុទ្ធនេះចាប់ផ្តើមឡើង ស្របពេលដែលលោក ដូណល ត្រាំ ប្រធានាធិបតីអាមេរិក​ព្រមានថា ខ្លួនបានត្រៀមរួចរាល់ហើយក្នុងការដោះស្រាយបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​

សមយុទ្ធនេះ ចាប់ផ្តើម​នៅឆ្នេរសមុទ្រភាគខាងត្បូងរបស់កូរ៉េខាងត្បូង នៅជិតព្រំដែនជាមួយជប៉ុន។ វគ្គនេះ មានបង្ហាញពី​ សមត្ថភាពរបស់នាវា និង ឧត្ថម្ភាចក្រ វាយកំទេចនាវាមុជទឹក។​

រដ្ឋមន្ត្រីការពារជាតិរបស់កូរ៉េខាងត្បូងបញ្ជាក់ថា សមយុទ្ធនេះ ជួយពង្រឹងសមត្ថភាពក្នុងការទប់ទល់ជាមួយ​ មីស៊ីលដែលបាញ់ចេញពីនាវាមុជទឹករបស់កូរ៉េខាងជើង និងជាការបង្ហាញពីការប្តេជ្ញារួមគ្នារវាងប្រទេសទាំងបី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ