អ្នកតវ៉ារាប់ពាន់នាក់តវ៉ាដើរលើផ្លូវករណីសម្លាប់ជនជាតិចិននៅបារាំង

មនុស្សប្រមាណ៦០០០នាក់ ដើរលើផ្លូវនៅក្នុងទីក្រុងបារីសប្រទេសបារាំង តវ៉ាកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយខឹង ចំពោះករណីនគរបាលបាញ់សម្លាប់បុរសជាជនជាតិចិនម្នាក់។​

តាមការចុះផ្សាយរបស់ Channel News Asia ឲ្យដឹងថា ការតវ៉ានេះ រៀបចំឡើងដោយសហគមន៍ជនជាតិចិនជាច្រើនកន្លែងនៅក្នុងប្រទេសបារាំង ហើយពួកគេបានធ្វើសកម្មភាពតវ៉ាបន្តបន្ទាប់ជាច្រើនថ្ងៃមកហើយ ហើយបានឈានដល់ការប៉ះទង្គិចជាមួយសមត្ថកិច្ចទៀតផង។​

អ្នកតវ៉ាបានចោលដបទឹក ស៊ុត និង ផ្លែឈើទៅនគរបាល ដើម្បីឆ្លើយតប និង នគរបាលបានប្រើប្រាស់​ឧស្ម័នបង្ហូរទឹកភ្នែកបាញ់លើក្រុមអ្នកតវ៉ាអំឡុងពេលតវ៉ា ហើយបានប៉ះទង្គិចគ្នាជាង១ម៉ោង។​

កាលពីថ្ងៃទី២៦ ខែមីនា បុរសជនជាតិចិនអាយុ៥៦ឆ្នាំ ដែលមានកូន៥នាក់ បានស្លាប់ ដោយសារនគរបាលបាញ់នៅក្នុងផ្ទះរបស់លោកនៅភាគ​ឦសាន នៃទីក្រុងប៉ារីស ដែលសង្ស័យថា មានជម្លោះក្នុងគ្រួសារហើយ នគរបាលអន្តរាគមន៍។​

អាជ្ញាធរបញ្ជាក់ថា បុរសជនជាតិចិនរូបនោះ បានយកកូនកាំបិទចាក់លើសមត្ថកិច្ចបណ្តាលឲ្យរងរបួសហើយ សមត្ថកិច្ចក៏បាញ់តប ដើម្បីការពារខ្លួន។​ ប៉ុន្តែក្រុមគ្រួសារនៃសពនោះបញ្ជាក់ថា មិនមែនជា ករណីជម្លោះក្នុងគ្រួសារ គឺថា នគរបាលបានបាញ់ដោយមិនជូនដំណឹងទេ គឺបាញ់ក្រោយពេលអ្នកជិតខាងបានហៅនគរបាល ឲ្យជួយដោះស្រាយករណីអ្វីមួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ