អាមេរិកជំរុញជាថ្មីឲ្យចិន​ចាត់វិធានការលើកូរ៉េខាងជើង​

ប្រធានាធិបតីរបស់អាមេរិកលោក ដូណល ត្រាំ ព្រមាន​កាលពីថ្ងៃអាទិត្យម្សិលមិញថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចរាល់ហើយ​ ក្នុងការ​ចាត់វិធានការឯកតោភាគីក្នុងការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង ហើយអំពាវនាវឲ្យចិនជួយគាំទ្រ។​

លោកត្រាំថ្លែងប្រាប់​សារព័ត៌មាន​ Financial Times ថា អ្វីគ្រប់យ៉ាងនឹងបានផលល្អបើសិនជាមានការជួយឬមិនមានការរារាំងពីសំណាក់រដ្ឋាភិបាលចិន។​

លោក ត្រាំ ថ្លែងថា លោកនឹងជួបជាមួយ​មេដឹកនាំចិន​ លោក ស៊ី ជីន​ពីង នៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រសប្តាហ៍នេះនៅសហរដ្ឋអាមេរិក​​ ហើយឱកាសនោះនឹងមានការជជែកពីបញ្ហាអាវុធនុយក្លេអ៊ែរបស់​កូរ៉េខាងជើង។​

ភាពតានតឹងកាន់តែកើនឡើងខ្លាំង ខណៈកូរ៉េខាងជើង​បានចាប់ផ្តើ​​ម​អាវុធមីស៊ីលឆ្លងទ្វីប ហើយមេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុន​បញ្ជាក់ថា ប្រទេសរបស់លោក​បានត្រៀមអាវុធជាច្រើន​ទៀត​សម្រាប់​ការបាញ់សាកល្បង។​

អាមេរិកកំពុងតែចេញមុខព្រមាន​កូរ៉េខាងជើ​ង​ ចំពោះការៀបចំបាញ់សាកល្បងអាវុធនុយក្លេអ៊ែ​ជាថ្មីទៀត។​កូរ៉េងខាងជើង​បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែ​ចំនួន​៥ដងមកហើយគិត​ចាប់រយៈពេល​២ឆ្នាំ​កន្លងទៅនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ