បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ស្ថានីយ៍​រថភ្លើង​រុស្ស៊ី សម្លាប់​មនុស្ស​១១​នាក់ របួស​រាប់​សិប​នាក់

មនុស្ស១១​នាក់ ត្រូវ​បាន​សម្លាប់ ហើយ​រាប់​សិប​នាក់​ទៀត បាន​រង​របួស បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​​គ្រាប់​បែក​មួយ​នៅ​ក្នុង​ទូរ​រថភ្លើង​នៅ​ទីក្រុង St. Petersburg ដែល​គេ​សង្ស័យ​ថា គ្រាប់​បែក​នោះ​ត្រូវ​បាន​រៀបចំ​បំផ្ទុះ​ដោយ​ជន​វាយ​ប្រហារ​អត្តឃាត​ម្នាក់ ដែល​មាន​ទំនាក់​ទំនង​នឹង​ពួក​ឥស្លាម​ជ្រុល​និយម។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ផ្សាយ​បន្ត​ថា អាជ្ញាធរ​រុស្ស៊ី​បាន​បិទ​ប្រព័ន្ធ​រថភ្លើង​នៅ​ទីក្រុង​មួយ​នេះ​អស់​រយៈ​ពេល​ជាច្រើន​ម៉ោង ខណៈ​ដែល​ទីភ្នាក់ងារ​សន្តិសុខ​និយាយ​ថា ពួកគេ​ក៏​បាន​ដោះ​គ្រាប់​បែក​មួយ​ទៀត​នៅ​ឯ​ស្ថានីយ​រថភ្លើង​ទី​ពីរ​ផង​ដែរ។

គណៈកម្មាធិការ​ស៊ើប​អង្កេត​រុស្ស៊ី បាន​និយាយ​ថា ខ្លួន​កំពុង​តែ​ស៊ើប​អង្កេត​ទៅ​លើ “សកម្មភាព​ភេរវកម្ម” ប៉ុន្តែ ក្រុម​នេះ​ក៏នឹង​ស៊ើប​អង្កេត​ទៅ​លើ​មូល​ហេតុ​ផ្សេង​ទៀត​ផង​ដែរ។

រូបភាព​ដែល​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​រុស្ស៊ី បាន​បង្ហាញ​ទ្វារ​ទូរ​រភ្លើង​បែក​បាក់ ខណៈសព​ប្រឡាក់​ទៅ​ដោយ​ឈាម ដេក​ស្ដូក​ស្ដឹង​នៅ​ឯ​ស្ថានីយ៍​រថភ្លើង។

រថយន្ត​សង្គ្រោះ​បន្ទាន់​ជាច្រើន​គ្រឿង បាន​ប្រញាប់​ប្រញាល់​ចូល​ទៅ​កន្លែង​កើត​ហេតុ នៅ​ឯ​ស្ថានីយ៍​រថភ្លើង ដែល​ជា​បណ្ដុំ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ដ៏​សំខាន់​នៅ​ទីក្រុង​ធំ​លំដាប់​ទី​ពីរ​របស់​រុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ