យោធា​ថៃ​អនុម័ត​ថវិកា​សម្រាប់​ទិញ​រថក្រោះ​ពី​ចិន​ជំនួស​រថក្រោះ​ចាស់ៗ​ផលិត​នៅ​អាមេរិក

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ បាន​ឲ្យ​ដឹង​ថា គណៈ​រដ្ឋម​ន្ត្រី​ថៃ នៅ​ថ្ងៃ​នេះ បាន​អនុម័ត​លើ​ការ​ទិញ​រថក្រោះ ១០​គ្រឿង​ពី​ប្រទេស​ចិន មាន​តម្លៃ ៥៨​លាន​ដុល្លារ ដើម្បី​ជំនួស​រថក្រោះ​ចាស់ៗ​ទិញ​ពី​អាមេរិក ដែល​នេះ​គឺ​ជា​ការ​បញ្ជា​ទិញ​លើក​ទី​ពីរ នៅ​ក្នុង​គម្រោង​បញ្ជា​ទិញ​រថក្រោះ ៤៩​គ្រឿង​ពី​ប្រទេស​ចិន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រទេស​ចិន​បាន​បញ្ជា​ទិញ​រថក្រោះ ២៨​គ្រឿង​ពី​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​មុន។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​យោធា​ថៃ លោក សានស៊ឺន កែវ​កំណើត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា រថ​ក្រោះ​ទាំង​នោះ នឹង​ដាក់​ជំនួស​រថក្រោះ M41 ដែល​មាន​ទំហំ​តូច និង​ចាស់​ទៅ​ហើយ។

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថៃ លោក ប្រាវីត វង្ស​សុវណ្ណ បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​បាន​ប្រើ​ប្រាស់​រថក្រោះ M41 ផលិត​នៅ​អាមេរិក ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី ២ មក​ម៉្លេះ។

ទំនាក់​ទំនង​រវាង​ចិន និង​ថៃ ដែល​ជា​សម្ព័ន្ធ​យោធា​ចាស់​វស្សា​របស់​អាមេរិក​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ត្រូវ​បាន​ពង្រឹង​កាន់​តែ​ខ្លាំង ដោយសារ​តែ​ទំនាក់​ទំនង​ជាមួយ​អាមេរិក មាន​ភាព​រកាំរកូស ក្រោយ​រដ្ឋ​ប្រហារ​យោធា​ឆ្នាំ​២០១៤​កន្លង​មក​។

រដ្ឋាភិបាល​យោធា​ថៃ កាល​ពី​ខែ​មករា​កន្លង​មក បាន​អនុម័ត​ទឹក​ប្រាក់ ៣៨០​លាន​ដុល្លារ សម្រាប់​ទិញ​នាវា​​មុជ​ទឹក​មួយ​គ្រឿង​ពី​ប្រទេស​ចិន ហើយ​ក៏​កំពុង​ពិចារណា​ទិញ​នាវា​មុជ​ទឹក ៣​គ្រឿង​បន្ថែម​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ