ចំនួន​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​រអិល​បាក់​ដី​នៅ​កូឡុំប៊ី​កើន​ឡើង​ដល់​២៩០​នាក់

ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​ល្បាប់​ភក់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កូឡុំប៊ី បាន​កើន​ឡើង​ដល់​ ២៩០​នាក់​ហើយ​នៅ​ថ្ងៃ​នេះ ខណៈ​ដែល​ក្រុម​មន្ត្រី​បាន​ស៊ើប​អង្កេតទៅ​លើ​វិធីបង្ការ​គ្រោះ​មហន្តរាយ​ដ៏​គួរ​ឲ្យ​សង្វេគ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បន្ថែម​ទៅ​លើ​ចំនួន​អ្នក​ស្លាប់​នេះ មនុស្ស ៣៣២​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​រអិល​បាក់​ដី ដែល​បាន​កប់​បាត់​ទីប្រជុំ​ជន Mocoa របស់​ប្រទេស​នេះ ក្រោយ​ពី​មាន​ទឹក​ជំនន់​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា។

ការ​រអិល​បាក់​ដី​នោះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក្រោយ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ក្លា បណ្ដាល​ឲ្យ​មាន​ទឹក​ជំនន់​យ៉ាង​ខ្លាំង​នៅ​ទន្លេ​ចំនួន ៣ នាំ​មក​នូវ​ដុំ​ថ្ម ដី​ភក់ និង​កម្ទេច​កម្ទី​ដើម​ឈើ​ចាក់​លុប​លើ​តំបន់​នោះ។

យោង​តាម​កាក​បាទ​ក្រហម បាន​ឲ្យ​ដឹង​ថា ទីក្រុង​ Mocoa គឺ​ជា​ទី​ប្រមូល​ផ្ដុំ​ទៅ​ដោយ​មនុស្ស ៧​ម៉ឺន​នាក់ ហើយ​មនុស្ស​ប្រហែល ៤​ម៉ឺន ៥​ពាន់​នាក់ បាន​ទទួល​ផល​ប៉ះ​ពាល់​ពី​គ្រោះ​មហន្តរាយ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ