កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ថ្មី​មួយ​ទៀត​ចូល​សមុទ្រ​ជប៉ុន

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​ប្រកាស​ថា ​កូរ៉េ​ខាង​ជើង បាន​បាញ់​គ្រាប់​មីស៊ីល​ថ្មី​មួយ​ទៀត​ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​នេះ ពោល​គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​សង​សឹក ប្រសិន​បើ​សហគមន៍​អន្តរជាតិ​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា នៅ​វេលា​ម៉ោង ០៦ និង​ ៤២​នាទី​ព្រឹក​ថ្ងៃ​នេះ កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​ពី​តំបន់​ស៊ីនផូ ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន។

ក្រសួង​បន្ថែម​ថា គ្រាប់​មីស៊ីល​នោះ ត្រូវ​បាន​បាញ់​ចេញ និង​ហោះ​ហើរ​បាន​ចម្ងាយ​ប្រហែល ៦០​គីឡូ​ម៉ែត្រ ប៉ុន្តែ ទាំង​កូរ៉េ​ខាង​ត្បូង និង​អាមេរិក កំពុង​តែ​វិភាគ​ទៅ​លើ​ប្រភេទ​គ្រាប់​មីស៊ីល​នោះ។

ការ​បាញ់​គ្រាប់​មីស៊ីល​នេះ ហាក់​បញ្ឆេះ​ឲ្យ​មាន​ក្ដី​បារម្ភ​ពី​អន្តរជាតិ អំពី​កម្មវិធី​ផលិត​អាវុធ​របស់​រដ្ឋ​ឯកោ​មួយ​នេះ។

ក្រុង​ព្យុងយ៉ាង កំពុង​ព្យាយាម​ផលិត​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប ដែល​មាន​សមត្ថភាព​បាញ់​ដល់​ទឹក​ដី​អាមេរិក និង​បំពាក់​ទៅ​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ