អាមេរិក​ចោទ​របប​អាសាដ​ថា វាយ​ប្រហារ​ដោយ​អាវុធ​គីមី​សម្លាប់​មនុស្ស​៥៨​នាក់

សេត​វិមាន​អាមេរិក បាន​និយាយ​ថា ខ្លួន​ជឿ​ជាក់​ថា រដ្ឋាភិបាល​របស់​លោក បាសារ អាល់អាសាដ ស្ថិត​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​សារធាតុ​គីមី ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៥៨​នាក់ នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ស៊ីរី។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC។

ក្រុម​អង្កេត​សិទ្ធិ​មនុស្ស​ស៊ីរី បាន​រាយការណ៍​ថា ការ​វាយ​ប្រហារ​ទៅ​លើ​តំបន់​ខាន់​សៀកឃួន​ពី​សំណាក់​រដ្ឋាភិបាល​ស៊ីរី ឬ​ក៏​យន្តហោះ​ចម្បាំង​រុស្ស៊ី បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​​ថប​ដង្ហើម​ស្លាប់។

ក្រុម​គ្រូ​ពេទ្យ និង​សកម្មជន បាន​និយាយ​ថា ក្រោយ​មក យន្តហោះ​ចម្បាំង បាន​បាញ់​គ្រាប់​រ៉ុកកែត​ទៅ​លើ​គ្លីនិក​មួយ​ស្ថិត​ក្នុង​តំបន់ ដែល​កំពុង​ព្យាបាល​អ្នក​នៅ​រស់​រាន​មាន​ជីវិត។

ប៉ុន្តែ យោធា​ស៊ីរី​បាន​បដិសេធ​ថា រដ្ឋាភិបាល​មិន​បាន​ប្រើ​ប្រាស់​អាវុធ​ប្រភេទ​នោះ​នោះ​ទេ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្កោល​ទោស​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា ទង្វើ​យង់​ឃ្នង់​បង្ក​ឡើង​ដោយ​របប​លោក អាសាដ។

អង្គការ​សហ​ប្រជាជាតិ ចក្រ​ភព​អង់គ្លេស និង​បារាំង រួម​ទាំង​ប្រទេស​ដទៃ​ទៀត ក៏​បាន​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ដែរ ដែល​នឹង​ក្លាយ​ទៅ​ជា​ការ​វាយ​ប្រហារ​ដោយ​សារធាតុ​គីមី​ដ៏​ឃោឃៅ​បំផុត​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ស៊ីរី ប្រសិន​បើ​គេ​បញ្ជាក់​បាន​ថា ពិត​ជា​មាន​ការវាយ​ប្រហារ​បែប​នោះ​មែន​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ