បញ្ហាចំនួន​៥ដែលប្រធានាធិបតីចិននិងអាមេរិកកំពុងជជែកគ្នា

ប្រធានាធិបតីអាមេរិកលោក ដូណល ត្រាំ និងសមភាគីចិនរបស់លោកគឺលោក ស៊ី ជីនពីង កំពុងជជែកគ្នាលើបញ្ហាសំខាន់ៗចំនួន៥ដែលប្រទេសទាំងពីរដាក់ជាចំណុចអាទិភាព។​

នេះជាលើកទី១ហើយដែលមេដឹកនាំទាំងពីបានជជែកទល់មុខគ្នា ចាប់តាំងពីលោក ត្រាំ ឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០១៦មក។​ ការជជែកគ្នានៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ គឺធ្វើឡើងនៅកន្លែងសម្រាកលំហែកាយដែលទំនើបមួយរបស់លោក ត្រាំ នៅរដ្ឋកាលីហ្វ័រញ៉ា។​ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។​

បញ្ហាដែលមេដឹកនាំទាំងពីរជជែកមាន៥គឺ ការបាញ់សាកល្បងអាវុធមីស៊ីល និង នុយក្លេអ៊ែរបស់កូរ៉េខាងជើង  ,បញ្ហាពាណិជ្ជកម្មប្រទេសទាំងពីរដែលត្រាំថាចិនធ្វើពាណិជ្ជកម្មមិនយុត្តិធម៌, ទំនាក់ទំនងជាមួយតៃវ៉ាន់ត្រាំថាគ្រាន់តែជាពិធីការនិយាយតាមទូរសព្ទប៉ុណ្ណោះ, សមុទ្រចិនខាងត្បូងលោកស៊ីថាមានភាពចម្រូងចម្រាស់និងពិបាកក្នុងការផ្លាស់ប្តូរសំណង់ដែលសាងសង់ហើយរួមទាំងមូលដ្ឋានទ័ព, ចំណែកបញ្ហាចុងក្រោយគឺបញ្ហាសិទ្ធិមនុស្ស។​​

ក្រោយពេលលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកកាលពីខែវិច្ឆិកា គឺអាមេរិក​ និង ចិន មានការប៉ះពាក្យសម្តីគ្នាជាបន្តបន្ទាប់ដូចជា ករណីលោកត្រាំ ហៅទូរសព្ទទៅកាន់មេដឹកនាំតៃវ៉ាន់ នាំឲ្យចិនខឹងសម្បារខ្លាំងព្រោះចិនចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយនៃចិនមិនមែនជារដ្ឋឯករាជ្យទេ និង ករណីមួយទៀត លោក ត្រាំ ព្រមានដំឡើងពន្ធនាំទំនិញចូលពីចិនជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ