ឌូទើតេ មានគម្រោងទៅពិនិត្យកន្លែងមានជម្លោះនៅសមុទ្រចិនខាងត្បូង

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូទើតេ ថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា លោក​មានគម្រោងទៅពិនិត្យមើលកន្លែងមានជម្លោះនៅកោះដែលហ្វីលីពីនអះអាងថា ជារបស់ខ្លួនស្ថិតនៅសមុទ្រចិនខាងត្បូង និងលើកទង់ជាតិរបស់ហ្វីលីពីននៅទីនោះ។​

លោក ឌូទើតេថ្លែងថា លោកនឹងពង្រីកកោះ Thitu ដែលកំពុងមានជម្លោះធ្វើជាបន្ទាយទាហានអចិន្ត្រៃយ៍នៅទីនោះ។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ចិនបានអះអាងថា ផ្នែកជាច្រើននៃសមុទ្រចិនខាងត្បូងគឺជាកម្មសិទ្ធិរបស់ខ្លួន ដែលអាចទាញយកប្រយោជន៍ពីការដឹកជញ្ជូនទំនិញឆ្លងកាត់ទីនោះបានចំនួន​៥ ទ្រីលានដុល្លារអាមេរិករាល់ឆ្នាំ។ ចំណែក​ប្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន ហ្វីលីពីន វៀតណាម និងតៃវ៉ាន់ ក៏អះអាងថា ពួកគេមានចំណែកនៅទីនោះដែរ។​

លោក ឌូទើតេថា លោកនឹងទៅបំពេញទស្សនកិច្ចនៅកោះ Thitu នៅថ្ងៃបុណ្យឯករាជ្យជាតិរបស់ហ្វីលីពីន ស្ថិតក្នុងខែមិថុនាខាងមុខ។​

Thitu គឺជាកោះដែលស្ថិតនៅជិតតំបន់ថ្មប៉ប្រះទឹក Subi ជាផ្នែកមួយនៃកម្រងកោះស្ព្រាតលី ដែលចិនអះអាងថា ជារបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ