ទីក្រុងភាគខាងកើតរបស់អូស្ត្រាលីជួបទឹកជំនន់

ផ្ទះជាង២០០ខ្នង នៅទីក្រុង Rockhampton នៅភាគខាងកើតនៃប្រទេសអូស្ត្រាលី ត្រូវទឹកជំនន់លិច ហើយទឹកទន្លេនៅបន្តឡើងនាំឲ្យតំបន់ដែលរងគ្រោះដោយទឹកជំនន់កាន់តែរាលដាលធំឡើង។​

សមត្ថកិច្ចឲ្យដឹងថា​ កម្ពស់ទឹកទន្លេ Fitzroy បានកើនឡើង​៨,៧៥ម៉ែត្រ នៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឲ្យកម្លាំងទឹកជំនន់ចេះតែកើនឡើង។​ ជំនន់នេះ កើតឡើង​គឺ៩ថ្ងៃបន្ទាប់បន្ទាប់ពីមានភ្លៀង និង ខ្យល់បក់បោកបណ្តាលឲ្យបាក់ដីនៅភាគខាងជើងនៃទីក្រុង Queensland របស់អូស្ត្រាលី។ ជំនន់នេះ ក៏បានលិចនៅតាមឆ្នេរសមុទ្រប្រវែងប្រមាណ​១២០០ គីឡូម៉ែត្រ។​

អាជ្ញាធរថ្លែងថា នៅក្នុងទីក្រុង Rockhampton អាចនឹងប្រឈមមុខជាមួយ ស្ថានភាពទឹកជំនន់ ខ្លាំងរយៈពេលច្រើនថ្ងៃ ខណៈស្ថានភាពទឹកនៅមិនទាន់មានភាពនឹងនរនៅឡើយទេ។​នេះ បើតាមសារព័ត៌មាន​BBC។​

ខាងក្រុមប្រឹក្សាធានារាប់រងអូស្ត្រាលី សន្និដ្ឋានថា ជំនន់នេះ អាចនឹងបង្កការខូចខាតដល់ទ្រព្យសម្បត្តិអស់ប្រមាណ ១ពាន់លានដុល្លារអូស្រ្តាលី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ