លោកស្រីអ៊ុងសានស៊ូជីច្រានចោលការចោទថា មានការចង់បំបាត់ជនជាតិភាគតិចនៅមីយ៉ាន់ម៉ា

លោកអ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋាភិបាល និង ជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានច្រានចោលចំពោះការចោទប្រកាន់ថា រដ្ឋាភិបាលនៃប្រទេសកំពុងតែធ្វើសកម្មភាពលុបបំបាត់ជនជាតិភាគតិចនៅក្នុងប្រទេសនេះតាមរូបភាពធ្វើទុក្ខម្នេញផ្សេងៗ។​

ការប្រកាសច្រានចោលនេះ បន្ទាប់ពីក្រុមប្រឹក្សាផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស ហើយបញ្ជូនក្រុមការងារស៊ើបអង្កេតករណីយោធាធ្វើទុក្ខលើជនជាតិភាគតិច។​

លោកស្រី​ អ៊ុង សានស៊ូជី ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន​BBCកាលពីថ្ងៃពុធម្សិលមិញថា អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះ មិនមែនជាការចង់លុបបំបាត់ជនជាតិភាគតិចនោះទេ។​

រដ្ឋាភិបាលស៊ីវិលថ្មីរបស់មីយ៉ាន់ម៉ា ដែលទើបកើតឡើងជា១ឆ្នាំនេះ ប្រឈមមុខនឹងការថ្កោលទោសពីសហគមន៍អន្តរជាតិករណីការបង្ក្រាបលើជនជាតិភាគរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម ដែលគេចោទថា ជាក្រុមជនអន្តោប្រវេសខុសច្បាប់ចេញពីប្រទេសបង់ក្លាដេស។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចាត់ក្រុមការងារដើម្បីស៊ើបអង្កេតលើករណីទាំងនេះ។​

ក្រុមអ្នកស៊ើបអង្កេតពីអង្គការសហប្រជាជាតិនេះ នឹងផ្តោតលើករណីចោទថា មានការធ្វើទារុណកម្ម ការសម្លាប់ និង រំលោភផ្លូវភេទ ដែលបង្កឡើងដោយពួកយោធា។​

លោកស្រីថា ភាគច្រើនករណីទាំងនោះជាការប៉ះទង្គិចគ្នា នៅកន្លែងដែលជនជាតិរ៉ហ៊ីងយ៉ាងរស់នៅជាង១លាននាក់នៅភាគខាងលិចនៃរដ្ឋរ៉ាឃីនគឺថា មិនមែនជាសកម្មភាពលុបបំបាត់ជនជាតិភាគតិចនោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ