អាមេរិកគំរាមធ្វើសកម្មភាពឯកតោភាគីបើUNនៅតែបរាជ័យករណីនៅស៊ីរី

សហរដ្ឋអាមេរិកព្រមានកាលពីថ្ងៃពុធម្សិលមិញថា នឹងធ្វើសកម្មភាពដោយឯកតោភាគីបើសិនជា អង្គការសហប្រជាជាតិនៅតែបរាជ័យក្នុងការចាត់វិធានការលើប្រទេស៊ីរី ដែលមានការសង្ស័យថា បានវាយប្រហារអាវុធគីមីជាថ្មីទៀតដែលបណ្តាលឲ្យមនុស្សជាច្រើនរួមទាំងកុមារផងបានស្លាប់។​

ការព្រមាននេះ ធ្វើឡើងដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានស្នើឲ្យមានការប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការនេះ ហើយអំពាវនាវឲ្យបារាំង និង អង់គ្លេសតាមដាន​ការវាយប្រហារជិតមួយម៉ោងរបស់ពួកបះបោរកាលពីថ្ងៃអង្គារនៅក្នុងក្រុងស្ថិតក្នុងខេត្ត​ Idlib។​

លោកស្រីបញ្ជាក់ថា នៅពេលអង្គការសហប្រជាជាតិ​បរាជ័យក្នុងការចាត់វិធានការដើម្បីការពារជីវិតនោះ លោកស្រីថា វាដល់ពេលដែលអាមេរិកត្រូវចាត់ការដោយខ្លួនឯងហើយ។​

.លោកស្រី បានថ្លែងសំដៅបន្ថែមលើរុស្ស៊ីដែល​មិនបានទប់ស្កាត់សម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រទេស៊ីរី​ ក្នុងការការពារជិតវិតមនុស្សដែលស្លាប់ដោយសារអាវុធគីមី។​លោក ចោទសួរថា តើកុមារស្លាប់ប៉ុន្មាននាក់ទៀតទើបរុស្ស៊ីអន្តរាគមន៍?

របាយការណ៍ពេទ្យបង្ហាញថា ការវាយប្រហារកាលពីថ្ងៃអង្គារនោះបានបណ្តាលឲ្យមនុស្ស៧២នាក់បានស្លាប់ ក្នុងនោះ២០ជាកុមារគឺស្លាប់ដោយសារគ្រាប់ និង សារធាតុពុលនៃគ្រាប់។​

ប្រទេសស៊ីរីរងការចោទថា បានប្រើប្រាស់អាវុធគីមីតាំងពីឆ្នាំ២០១៣។ ប៉ុន្មានខែកន្លងទៅនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកការប្រជុំ​ករណីស៊ីរីពេលនោះ អាមេរិក បារាំង អង់គ្លេស និងប្រទេសមួយចំនួនទៀតយល់ព្រមឲ្យអន្តរាគមន៍បញ្ចប់រដ្ឋាភិបាលស៊ីរី ចំណែកចិន រុស្ស៊ី និង ប្រទេសមួយចំនួន​ទៀត​បានជំទាស់ នាំឲ្យអង្គការសហប្រជាជាតិគ្មានការសម្រេច​លើជោគវាសនារបស់ប្រទេស៊ីរីនោះទេ។​ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ