នគរបាលឥណ្ឌាស្រាវជ្រាវរកឪពុកម្តាយក្មេងស្រីដែលរស់នៅជាមួយស្វា

នគរបាលនៅភាគខាងជើងនៃប្រទេសឥណ្ឌា កំពុងស្វែងរកក្នុងបញ្ជីឈ្មោះឪពុកម្តាយដែលបាត់កូន ដើម្បីកំណត់អត្តសញ្ញាណក្មេងស្រីម្នាក់ដែលរស់នៅជាមួយសត្វស្វា ហើយត្រូវបានជួយសង្គ្រោះ។​

ក្មេងស្រីតូចមួយ អាយុចន្លោះពី៨ទៅ១០ឆ្នាំ ត្រូវបានប្រទះឃើញកាលពីប៉ុន្មានសប្តាហ៍មុន នៅក្នុងព្រៃមួយជិតរដ្ឋ Uttar Pradesh ហើយត្រូវបានគេជួយសង្គ្រោះចេញពីហ្វូងសត្វស្វា។ វេជ្ជបណ្ឌិតថ្លែងថា ក្មេងស្រីនោះមិនអាចនិយាយទំនាក់ទំនងគ្នាបានទេគឺនាងមានកាយវិការដូចជាសត្វស្វា។​ នេះបើតាមសារព័ត៌មាន BBC។​

មន្ត្រីជាន់ខ្ពស់នគរបាលបានថ្លែងថា ក្មេងស្រីនោះកំពុងលេងជាមួយសត្វស្វាជាច្រើន ហើយមានអាកប្បកិរយាដូចសត្វស្វាដែរពេលដែលនគរបាលព្យាយាមជួយសង្គ្រោះ។​

ក្មេងស្រីនោះត្រូវបានប្រទះឃើញដោយអ្នកភូមិនៅព្រៃធំមួយ​នៅ​ Katarniaghat ដែលតំបន់នេះនៅជាប់ព្រំដែន​រវាងនេប៉ាល់ និង ឥណ្ឌា។​

នគរបាលនិយាយថា ពេលដែលពួកចូលជួយយកក្មេងស្រីនោះពីក្រុមសត្វស្វាត្រូវបានហ្វូងស្វាតាមខាំ។ ក្មេងស្រីនោះមានបញ្ហាសុខភាព ដោយសារបរិភោគអាហារមិនគ្រប់គ្រាន់ ពេលយកចេញពីហ្វូងសត្វស្វាភ្លាមនាងមានសក់វែង និង ស្នាមក្រចកជាច្រើននៅលើខ្លួននាង។​

រហូតដល់ពេលនេះនាងនៅតែមិនអាចនិយាយកើត តែយល់ពីកាយវិការមួយចំនួន​ពីមនុស្សជុំវិញខ្លួនវេជ្ជបណ្ឌិតថា នាងមានភាពប្រសើរឡើងច្រើនហើយ។ ចំណែកឪពុកម្តាយនាងនៅមិនទាន់រកឃើញនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ