មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំតវ៉ាប្រឆាំងប្រធានាធិបតី​អាហ្រ្វិកខាងត្បូង​

មនុស្សរាប់ពាន់នាក់​ប្រមូលផ្តុំនៅរដ្ឋធានីរបស់អាហ្វ្រិកខាងត្បូងនៅថ្ងៃសុក្រនេះ ដើម្បីប្រឆាំងប្រធានាធិបតី Jacob Zuma ដើម្បីទាមទារឲ្យចុះចេញពីតំណែងបន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រី ក្រោយពេលមានវិបត្តិនៅពេលថ្មីៗនេះ។​

ការបណ្តេញលោក​ Zuma ចេញពីតំណែងនេះធ្វើឡើងតាមការស្នើរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Pravin Gordhan បានលើកឡើងក្នុងពេលរុះរើគណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលមានការខឹងសម្យារហើយទាមទារឲ្យដកគណបក្សកាន់អំណាចរបស់លោកចេញពីសភារបស់អាហ្រ្វិក។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រោយការរុះរើគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ ពលរដ្ឋរាប់ពាន់នាក់ប្រមូលផ្តុំតវ៉ាទាមទារឲ្យប្រធានាធិបតីរូបនេះ ចុះចេញពីតំណែង។ ចំណែកលោក Zuma ថ្លែងប្រាប់អ្នកតវ៉ាជុំវិញអគារបំពេញការងាររបស់លោកថា លោក ស្វាគមន៍ចំពោះរដ្ឋាភិបាលស៊ីវិលថ្មី ក្នុងការជួយសង្គ្រោះអាហ្វ្រិកខាងត្បូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ