គ្រាប់មីស៊ីលរបស់អាមេរិកសម្លាប់ទាហានស៊ីរី៤នាក់​

របាយការណ៍បឋមរបស់អង្កេតការណ៍បានបញ្ជាក់ថា ក្នុងហេតុការណ៍អាមេរិកបាញ់មីស៊ីលប្រមាណ៥០គ្រាប់ទៅកាន់មូលដ្ឋានទ័ពរបស់ស៊ីរីនោះ បានបណ្តាលឲ្យទាហានស៊ីរី៤នាក់បានស្លាប់។​

ក្រុមអ្នកតាមដានបញ្ជាក់ថា ហេតុការណ៍នេះ បណ្តាលឲ្យទាហាន៤នាក់ស្លាប់ និង មានការខូចខាតដល់សម្ភារសម្រាប់ធ្វើសង្គ្រាមផ្សេងៗទៀត។​នេះបើតាមការអះអាងរបស់អ្នកអង្កេតការណ៍សិទ្ធិមនុស្សនៅស៊ីរី ហើយត្រូវ​ចុះផ្សាយដោយសារព័ត៌មាន Channel News Asia។

សហរដ្ឋអាមេរិក​បានបើកការវាយប្រហារនៅថ្ងៃនេះជាការឆ្លើយតប និង ស៊ីរីដែលបានបាញ់អាវុធគីមីលើក្រុមប្រឆាំងកាលពីថ្ងៃអង្គារ ហើយបានបណ្តាលឲ្យជនស៊ីវិលជាង៧០នាក់បានស្លាប់ ក្នុងនោះមានកុមារ២០។​

កាលពីម្សិលមិញអ្នកការទូតរបស់អាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានព្រមានថា បើអង្គការអន្តរជាតិមួយនេះមិនមានវិធានការទប់ស្កាត់ការសម្លាប់មនុស្សនៅស៊ីរីទេ អាមេរិកនឹងចេញប្រតិបត្តិការដោយឯកតោភាគីដើម្បីដោះស្រាយបញ្ហានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ