អាមេរិកបាញ់មីស៊ីល៥០គ្រាប់លើមូលដ្ឋានទ័ពស៊ីរី

សហរដ្ឋអាមេរិកបាញ់មីស៊ីល៥០គ្រាប់ទៅកាន់មូលដ្ឋានទ័ពរបស់ស៊ីរីជាការឆ្លើយតបចំពោះស៊ីរី នៅព្រឹកថ្ងៃសុក្រនេះ បានបាញ់អាវុធគីមីកាលពីដើមសប្តាហ៍នេះ ដែលបណ្តាលឲ្យជនស៊ីវិលជាង៧០នាក់ស្លាប់ក្នុងនោះមានកុមារ២០នាក់​។

គោលដៅនៃការបាញ់នេះ គឺចេញពីនាវាចម្បាំងរបស់អាមេរិក​នៅក្នុងសមុទ្រមេឌីទែរ៉ាណេ រួមទាំងការបាញ់ចេញពីមូលដ្ឋានទ័ពអាកាសនៅកណ្តាលទីក្រុង​ហូម ជាទីកន្លែងដែលទ័ពអាកាសស៊ីរីបាញ់អាវុធគីមីកាលពីថ្ងៃអង្គារកន្លងទៅនេះ។ នេះជាការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ដែលបានដកស្រង់សម្តីរបស់មន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះ។​

ប្រធានាធិបតីអាមេរិកលោកត្រាំបញ្ជាក់ថា លោកបានបញ្ជាឲ្យមានការបាញ់សំដៅលើមូលដ្ឋានទ័ពរបស់ស៊ីរី ដែលបានបាញ់អាវុធគីមី។ លោកត្រាំក៏បានអំពាវនាវឲ្យប្រជាជាតិទាំងអស់រួមគ្នាដោះស្រាយបញ្ចប់ការសម្លាប់ និង បង្ហូរឈាមនៅក្នុងប្រទេស៊ីរី។​

ទូរទស្សន៍រដ្ឋស៊ីរី ចុះផ្សាយនៅថ្ងៃសុក្រនេះថា អាមេរិកបានឈ្លានពានបង្កជម្លោះ ហើយបានបាញ់សំដៅមូលដ្ឋានទ័ពរបស់ស៊ីរី ដោយប្រើមីស៊ីល១គ្រាប់។​

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិព្រមានថា បើអង្គការសហប្រជាជាតិមិនអាចដោះស្រាយបញ្ហានៅស៊ីរីករណីប្រើអាវុធគីមីសម្លាប់ជនស៊ីវិលបានទេ អាមេរិកនឹងធ្វើសកម្មភាពដោយឯកតោភាគីដោះស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ