ការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងថៃកក្រើក​ឡើងក្រោយប្រកាសរដ្ឋធម្មនុញ្ញថ្មី​

នគរបាលថៃបានរាយការណ៍ជាជំហានដំបូងនៅព្រឹកថ្ងៃសុក្រនេះថា មានការវាយប្រហារដោយបំផ្ទុះគ្រាប់បែកចំនួន​២២កន្លែង នៅតំបន់ភាគខាងត្បូងជាកន្លែងដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើន បន្ទាប់ពីស្តេច Maha Vajiralongkorn ចុះហត្ថលេខាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញថ្មីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលឈានដល់ការបញ្ចាប់អំណាចដឹកនាំរបស់ពួកយោធា។​

ទោះយ៉ាងណាមិនទាន់មានរបាយការណ៍ពីចំនួនអ្នកស្លាប់ឬ រងរបួសដោយសារហេតុការណ៍វាយប្រហារនេះ នៅឡើយ។​ តំបន់នេះជាតំបន់ដែលអ្នកកាន់សាសនាឥស្លាមបះបោរផ្តាច់ខ្លួនចេញពីថៃច្រើនទសវត្សរ៍រួចមកហើយ។ នៅក្នុងតំបន់នេះបានបោះឆ្នោតប្រឆាំងរដ្ឋធម្មនុញ្ញថ្មីពេលបោះឆ្នោតធ្វើប្រជាមតិកាលពីឆ្នាំមុន។​

កម្លាំងប្រដាប់អាវុធនៅមូលដ្ឋានបានថ្លែងថា សកម្មភាពនេះពួកគេចង់បង្កឲ្យមានអស្ថិរភាពសង្គម ធ្វើបាត់បង់ជំនឿលើរដ្ឋាភិបាលនិងធ្វើឲ្យមនុស្សមានភាពចលាចល។​ពេលនេះថៃមិនទាន់ប្រកាសថា ក្រុមណាមួយជាអ្នកបង្កឡើង ហើយត្រូវឆ្លើយតបវិញយ៉ាងណានោះទេ។​

របាយការណ៍របស់ក្រុមអ្នកឃ្លាំមើលឯករាជ្យនៅភាគខាងត្បូងបានបញ្ជាក់ថា ហិង្សាររវាងអ្នកកាន់សាសនាឥស្លាមនៅក្នុងខេត្ត យ៉ាឡា ប៉ាតានី និង ខេត្តណារ៉ាត់ធីវ៉ាត់របស់ថៃ ជាមួយកម្លាំងរដ្ឋបានបណ្តាលឲ្យមនុស្សប្រមាណ​៦៥០០នាក់បានស្លាប់ចាប់តាំងពីហិង្សាផ្ទុះឡើងខ្លាំងកាលពីឆ្នាំ២០០៤មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ