ចិនប្រកាសផ្តល់រង្វាន់ដល់អ្នកចូលរួមទប់ស្កាត់ចារកម្មបរទេស

រដ្ឋអំណាចចិនបើកយុទ្ធនាការប្រឆាំងចារកម្មបរទេស ដែលចាប់ផ្តើមពីថ្ងៃចន្ទនេះ ផ្តល់រង្វាន់ពី១៥០០ដុល្លារ ដល់ ៧៣ ០០០ដុល្លារ ដល់ប្រជាពលរដ្ឋណាដែលបានដឹង និងរាយការណ៍ពីចារកម្មបរទេសកំពុងប្រពុងប្រមូលព័ត៌មានសម្ងាត់នៅក្នុងប្រទេសចិន។​

ចាប់តាំងពីលោក ស៊ី ជីនពីង ឡើងកាន់តំណែងកាលពីឆ្នាំ២០១៣មក លោក​បានបង្កើតច្បាប់ និង បទដ្ឋានផ្សេងៗដើម្បីសុវត្ថិភាព ទាំងក្នុង និងក្រៅប្រទេស។​

យុទ្ធនាការនេះ ជាការផ្តោតលើការរឹតបន្តឹងសន្តិសុខប្រឆាំងចារកម្មបរទេស ដែលមានឥទ្ធិពលលើការធ្វើកំណែទម្រង់ និង ការរីកចម្រើនរបស់ចិនលើឆាកអន្តរជាតិ។ នេះបើតាមមន្ត្រីថ្លែងប្រាប់អ្នកសារព័ត៌មាន ហើយសារព័ត៌មាន ​Channel News Asia ចុះផ្សាយ។​

មន្ត្រីចិនថ្លែងថា ចារកម្មបរទេសដែលកំពុងលួចព័ត៌មានសម្ងាត់របស់ចិន​បានធ្វើឲ្យបាត់បង់ការងារសម្ងាត់ ប៉ះពាល់ដល់នយោបាយការបរទេសរបស់ជាតិ។

ការិយាល័យសន្តិសុខជាតិ​របស់ប៉េកាំង ជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួម តាមដានពួកចារកម្មដែលអាចផ្តល់រង្វាន់​ពី១០ ០០០ ទៅ ៥០០ ០០០ យ័ន ដែលស្មើនឹង ១៥០០ ទៅ ៧៣០ ០០០ដុល្លារ សម្រាប់ការផ្តល់ព័ត៌មានពីចារកម្មបរទេស។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ