ឌូទើតេ ថាឲ្យពង្រឹងការគ្រប់គ្រងកោះមានជម្លោះតែមិនឲ្យប្រឈមមុខដោយអាវុធទេ

ប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គោ ឌូទើតេ ថ្លែងនៅថ្ងៃចន្ទនេះថា លោក​បានបញ្ជាឲ្យយោធាពង្រឹងការគ្រប់គ្រងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូងដែលស្ថិតនៅជាកម្មសិទ្ធិរបស់ហ្វីលីពីន​ ហើយបញ្ជាក់ជាមួយចិនថា មិនបង្កភាពតានតឹងផ្នែកអាវុធនោះទេ។​

លោក ឌូទើតេ ថ្លែងថា ហ្វីលីពីនចង់រក្សាសន្តិភាពនិងមិត្តភាពជាមួយចិន ប៉ុន្តែថាប្រទេសរបស់លោកត្រូវការពារដែនអធិបតេយ្យភាពនៅតំបន់មានជម្លោះនៅកោះស្ព្រាតលី ខណៈប្រទេសផ្សេងៗកំពុងដណ្តើមគ្នាកាន់កាប់យកដែនកោះនិងថ្មប៉ប្រះទឹកនៅតំបន់នោះ។​

រដ្ឋមន្ត្រីក្រសួងការពារជាតិនិងយោធាហ្វីលីពីនបញ្ជាក់ថា ពួកគេមានគម្រោងរៀបចំការគ្រប់គ្រងលើចំណែកជាកម្មសិទ្ធិនៅទីនោះឲ្យបានរឹងមាំ។​

លោក ឌូទើតេ ថាលោក​បញ្ជាក់ឲ្យមានការកាន់កាប់លើកោះប្រមាណ​ចំនួន​១០ឬ៩ប៉ុណ្ណោះ ដែលកោះទាំងនោះនៅជិតឆ្នេរ ដើម្បីពង្រឹងការគ្រប់គ្រងភូមិសាស្ត្រ។​

ថ្មីៗនេះមានការផ្សព្វផ្សាយថា ប្រធានាធិបតីហ្វីលីពីនបានបញ្ជាឲ្យទាហានរបស់លោកទៅគ្រប់គ្រងកន្លែងមានជម្លោះនៅសមុទ្រចិនខាងត្បូង ហើយរូបលោកផ្ទាល់នឹងទៅត្រួតពិនិត្យកន្លែងនៅថ្ងៃបុណ្យឯករាជ្យជាតិនៅក្នុងខែមិថុនាខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ