ផ្ទុះហិង្សានៅកាស្មៀស្លាប់៦នាក់របួសជាច្រើន​

របាយការណ៍បឋមបង្ហាញថា ហិង្សានៅដែនដីកាស្មៀ នៅចំពេលបោះឆ្នោតស្ទង់មតិនៅថ្ងៃនេះ បានបណ្តាលឲ្យមានអ្នកស្លាប់៦នាក់និងរងរបួសជាច្រើននាក់ទៀត។​

ទាហានប៉ារ៉ា បានបាញ់លើក្រុមបាតុករដោយប្រើគ្រាប់កៅស៊ូនិងគ្រាប់ពិត ខណៈពួកអ្នកតវ៉ាបានចោលដុំថ្មលើការិយាល័យបោះឆ្នោតនៅជិតរដ្ឋ Srinagar របស់ឥណ្ឌា។ នេះបើតាមសារព័ត៌មាន BBC។​

ក្រុមមេដឹកនាំចលនាផ្តាច់ខ្លួនជាច្រើនបានអំពាវនាវឲ្យពលរដ្ឋធ្វើពហិការកុំទៅចូលរួមបោះឆ្នោត។ ការបោះឆ្នោតនេះ ដើម្បីស្ទង់មតិពីកម្រិតនៃការចង់បានរបស់ពលរដ្ឋនៅតំបន់នោះ ក្នុងការស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឥណ្ឌា។​

កាស្មៀជាតំបន់ដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើនរស់នៅ ហើយជាកន្លែងដែលឥណ្ឌា និង ប៉ាគីស្ថានបានដណ្តើមគ្នាកាន់កាប់ច្រើនទសវត្សរ៍មកហើយ។​ ប្រទេសទាំងពីបានចូលកាន់កាប់ផ្នែកផ្សេងៗគ្នានៃតំបន់នោះ។​

ឥណ្ឌាបានចោទប្រកាន់ថា ប៉ាគីស្ថានជាអ្នកបង្កើតឲ្យមានក្រុមផ្តាច់ខ្លួនបះបោរធ្វើសកម្មភាពនៅទីនោះ ប៉ុន្តែខាងប៉ាគីស្ថានបានបដិសេធ។​

តំបន់នោះកើតមានភាពតានតឹងខ្លាំងឡើងវិញតាំងពីខែកក្កដាឆ្នាំ២០១៦ ក្រោយពេលកម្លាំងរបស់ឥណ្ឌាបានសម្លាប់មេដឹកនាំបះបោរនៅកាស្មៀដែលមានឥទ្ធិពលឈ្មោះ Burhan Wani៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ