អាមេរិកបញ្ជូននាវាចម្បាំងផ្ទុកយន្តហោះទៅជិតកូរ៉េខាងជើង

នាវាចម្បាំងរបស់អាមេរិកមានផ្ទុកយន្តហោះចម្បាំងបានបញ្ជូនទៅដល់ឧបទ្វីបកូរ៉េកាលពីថ្ងៃអាទិត្យម្សិលមិញ ហើយមន្ត្រីជាន់ខ្ពស់បាននិយាយថា ប្រធានាធិបតី ដូណល ត្រាំ កំពុងស្នើឲ្យមានការយល់ព្រមពីភាគីពាក់ព័ន្ធដើម្បីដោះស្រាយភាពភ័យខ្លាចពីការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​

ការបញ្ជូននាវាចម្បាំងទៅនេះ ធ្វើឡើងស្របពេលដែលភាពតានតឹងក្នុងតំបន់កំពុងកើនឡើង ហើយអាមេរិក​បានបាញ់មីស៊ីលជាប្រមាណ​៥០គ្រាប់ទៅលើមូលដ្ឋានទាហានស៊ីរី។ សកម្មភាពនេះបញ្ជាក់ថា អាមេរិក​កំពុងរៀបចំវិធានការតឹងរឹងចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​​

កូរ៉េខាងជើង​បានថ្កោលទោសអាមេរិក ចំពោះការវាយប្រហារដោយគ្រាប់មីស៊ីលលើប្រទេស៊ីរីនោះថា ជាការឈ្លានពានដែលមិនអាចអត់ឱនឲ្យបាន ហើយកូរ៉េខាងជើងថា នេះជាហេតុផលមួយដែលជំរុញសមត្ថភាពអាវុធនុយក្លេអ៊ែបន្ថែមទៀត។​

រដ្ឋមន្ត្រីការបរទេសរបស់អាមេរិកលោក​ Rex Tillerson ថ្លែងក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យម្សិលមិញថា អាមេរិកមិនបានព្យាយាមលុបបំបាត់ការដឹកនាំរបស់របបលោក គីម ជុងអ៊ុននោះទេ។​ លោកបង្ហាញការជឿជាក់ថា ចិនជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើងនឹងជួយអន្តរាគមន៍ក្នុងការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែកូរ៉េខាងជើងដែលគំរាមកំហែងដល់សន្តិសុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ