UNICEF ជំរុញឲ្យមីយ៉ាន់ម៉ាដោះលែងកុមារជនជាតិរ៉ូហ៊ីងយ៉ា

មន្ត្រីតំណាងប្រទេសរបស់មូនិធិកុមារនៃអង្គការសហប្រជាជាតិ​កំពុងស្វែងរកការអន្តរាគមន៍ឲ្យមានការដោះលែងកុមារជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលចាប់ឃុំដោយយោធាមីយ៉ាន់ម៉ា។

កុមារ១០នាក់ ក្នុងចំណោមរាប់រយនាក់ផ្សេងទៀតដែលកំពុងជាប់ឃុំ ត្រូវបានចោទប្រកាន់ពីបទធ្វើសកម្មភាពផ្តាច់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ចុះផ្សាយកាលពីខែមុន។​

ចំណែកកុមារប្រមាណ៣០នាក់ ក្នុងចំណោម​ជាង៤០០នាក់ដែលចាប់ឃុំខ្លួនតាំងពីថ្ងៃទី៩ខែតុលា ពេលដែលមានការវាយប្រហារប៉ុស្តិ៍នគរបាលចំនួន៣ជាប់ព្រំដែនជាមួយបង់ក្លាដេសក៏ត្រូវបានចោទប្រកាន់ពីការធ្វើសកម្មភាពបះបោរផ្តាច់ខ្លួនដែរ។​

ចាប់តាំងពីមានករណីហិង្សានៅភាគជើងនៃប្រទេសមីយ៉ាន់ម៉ា គឺប្រជាពលរដ្ឋជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ​៧៥ ០០០នាក់ បាននាំគ្នារត់គេចទៅប្រទេសបង់ក្លេសចេញពីការធ្វើបាបពីសំណាក់យោធាមីយ៉ាន់ម៉ា។ ជនជាតិភាគតិចទាំងនោះចោទថា យោធា បានដុតផ្ទះ ធ្វើទារុណកម្ម សម្លាប់ និងរំលោភផ្លូវភេទ។​

បញ្ហានេះ​ត្រូវលើកឡើងពិភាក្សាក្នុងកម្រិតថ្នាក់ខ្ពស់មួយរបស់ UNICEF ដើម្បីជំរុញឲ្យភាគីពាក់ព័ន្ធបានដឹង និងដោះស្រាយបញ្ហាទាំងនេះឲ្យបានឆាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ