ជនជាតិម៉ាឡេស៊ីម្នាក់ជាប់ពន្ធនាគារ៧ឆ្នាំព្រោះអនុញ្ញាតឲ្យភេរវកម្មប្រើ​គណនេយ្យធនាគារ

អ្នកបច្ចេកទេសប្រចាំនៅរោងចក្រផលិតដែកមួយនៅម៉ាឡេស៊ីត្រូវតុលាការជាន់ខ្ពស់នៃប្រទេសនេះសម្រេចឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ដោយសារមូលហេតុអនុញ្ញាតឲ្យមានការប្រើប្រាស់គណនេយ្យធនាគារផ្ទាល់ខ្លួនសម្រាប់ពួកក្រុមភេរវកម្មផ្ទេរលុយ។​

អ្នកបច្ចេកទេសរូបនោះឈ្មោះ Bukhori Che Noor អាយុ៣៥ឆ្នាំ ជាឪពុកដែលមានកូនពីរនាក់ អាយុ៤ឆ្នាំម្នាក់​ និង ៨ឆ្នាំម្នាក់​  ត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ដោយចោទថា បានអនុញ្ញាតឲ្យពួកភេរវកម្មប្រើប្រាស់គណនេយ្យធនាគាររបស់លោកក្នុងការផ្ទេរលុយក្នុងចន្លោះខែវិច្ឆិកាឆ្នាំ២០១៥ដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៦។​ នេះបើតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama។​

តាមការកត់ត្រារបស់ចៅក្រមបង្ហាញថា សំណុំរឿងពាក់ព័ន្ធករណីភេរវកម្ម ឡើងដល់តុលាការកំពូលមានជាង៤០ករណី ហើយក្នុងនោះប្រមាណ​២៨ករណី ទើបកើតឡើងក្នុងខែកុម្ភះនៅឆ្នាំ២០១៧នេះ។​

Bukhori គឺជាមនុស្សទី១ដែលជាប់ពន្ធនាគារ សម្រេចដោយតុលាការកំពូល ពាក់ព័ន្ធការផ្តល់ហិរញ្ញវត្ថុឲ្យពួកភេរវកម្ម។​

តាមការកត់ត្រារបស់ក្រុមអ្នកគាំទ្រជនរងគ្រោះបង្ហាញថា Bukhori គឺបានក្លាយជាសមាជិកក្រុម​​ Telegramរបស់ពួក Gagak Hitam ដែលប្រើអត្តសញ្ញាណសម្គាល់ Black Arrow៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ