កូរ៉េខាងជើងប្តេជ្ញាវាយបណ្តេញនាវាចម្បាំងរបស់អាមេរិកចេញពិឧបទ្វីបកូរ៉េ

កូរ៉េខាងជើង​បានថ្កោលទោស ចំពោះទីក្រុងវ៉ាស៊ីនតោនដែលបានដាក់ពង្រាយក្រុមនាវាចម្បាំងរបស់អាមេរិក​ នៅក្នុងឧបទ្វីបកូរ៉េ ហើយបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួនត្រៀមរួចរាល់ហើយសម្រាប់ការធ្វើសង្គ្រាមដែលកាន់តែបង្កភាពតានតឹងបន្ថែមទៀត។​

ក្រុមនាវាចម្បាំងរបស់អាមេរិក​ឈ្មោះ​ Carl Vinson បានលុបចោលគម្រោងរបស់ខ្លួនធ្វើដំណើរទៅកាន់សមុទ្រអូស្ត្រាលីនៅសប្តាហ៍នេះ ហើយបានដូរទិសដៅទៅកាន់តំបន់ឧបទ្វីបកូរ៉េ ដើម្បីត្រៀមទប់ទល់ការគំរាមកំហែងដែលបង្កឡើងដោយកូរ៉េខាងជើង។​

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងថ្លែងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង​ KCNA ថា នេះជាគ្រោះថ្នាក់របស់អាមេរិក​ដែលបានបង្កជម្លោះជាមួយកូរ៉េខាងជើង។ នេះគឺជាការបង្ហាញប្រតិកម្មលើកទីមួយបន្ទាប់ពីមានភាពតានតឹងមួយរយៈកាលចុងក្រោយនេះ។​លោក បន្តថា កូរ៉េខាងជើង​បានត្រៀមរួចរាល់ហើយ ក្នុងការធ្វើសង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក​។​

ប្រធានាធិបតីអាមេរិក​លោក ដូណល ត្រាំ បានបញ្ជាកាលពីសប្តាហ៍មុន​ឲ្យបាញ់មីស៊ីលប្រឆាំងរដ្ឋាភិបាលស៊ីរី ដែលនេះបង្ហាញពីការគំរាមកំហែងដល់រដ្ឋអំណាចកូរ៉េខាងជើង ឲ្យបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែ និង ការបង្កការគំរាមកំហែងផ្សេងៗទៀត។​

ថ្មីៗនេះ លោក ត្រាំ បានគំរាមថា នឹងធ្វើសកម្មភាពដោយឯកតោភាគីប្រឆាំងកូរ៉េខាងជើង បើសិនជាចិនមិនអាចដោះស្រាយបញ្ហាដែលកូរ៉េខាងជើងគំរាមកំហែងសន្តិសុខក្នុងតំបន់តាមកម្មវិធីអាវុធនុយក្លេអ៊ែនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ