កូរ៉េ​ខាង​ត្បូង​ព្រមាន​ថា កូរ៉េ​ខាង​ជើង​អាច​កាន់​គឃ្លើន​ថែម​ទៀត

ប្រធានាធិបតី​ស្ដី​ទី​របស់​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​នេះ បាន​ព្រមាន​អំពី​ទង្វើ​បង្ក​ហេតុ​កាន់​តែ​ខ្លាំង​ថែម​ទៀត​បង្ក​ឡើង​ដោយ​កូរ៉េ​ខាង​ជើង ខណៈ​ដែល​ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ កំពុង​កើន​ឡើង​ខ្លាំង ជុំ​វិញ​ក្ដី​បារម្ភ​ថា កូរ៉េ​ខាង​ជើង​អាច​សាក​ល្បង​សព្វាវុធ​របស់​ខ្លួន​ជា​ថ្មី​ទៀត​នា​ពេល​ខាង​មុខ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រុម​ពិឃាត​នៃ​កង​ទ័ព​ជើង​ទឹក​អាមេរិក​ដែល​នាំ​មុខ​ដោយ​នាវា​ដឹក​យន្តហោះ​ចម្បាំង​ កំពុង​ស្ថិត​នៅ​លើ​ដំណើរ​ឆ្ពោះ​ទៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​លិច បន្ទាប់​ពី​អាមេរិក​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​ស៊ីរី​កាល​ពី​សប្ដាហ៍​មុន។

ប្រធានាធិបតី​ស្ដី​ទី​កូរ៉េ​ខាង​ត្បូង លោក ហ្វាង ក្យូអាញ់ បាន​បញ្ជា​កង​ទ័ព​ឲ្យ​ឃ្លាំ​មើល​សកម្មភាព​របស់​កូរ៉េ​ខាង​ជើង និង​រក្សា​ទំនាក់​ទំនង​ជិត​ដិត​នឹង​សម្ព័ន្ធ​មិត្ត​សហរដ្ឋ​អាមេរិក។

លោក ហ្វាង ដែល​កាន់​តួនាទី​ប្រធានាធិបតី​ក្រោយ​អតីត​ប្រធានាធិបតី​អ្នកស្រី ផាក ហ្គឹនហេ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​អំណាច​នោះ បាន​ថ្លែង​ថា វា​អាច​ទៅ​រួច​ថា កូរ៉េ​ខាង​ជើង​អាច​បង្ក​ទង្វើ​គឃ្លើន​កាន់​តែ​ខ្លាំង ដូចជា សាក​ល្បង​នុយក្លេអ៊ែរ នៅ​ចំ​ពេល​រដ្ឋ​ឯកោ​មួយ​នេះ​រៀបចំ​ពិធី​រំលឹក​ខួប​ផ្សេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ