អាមេរិកវាយបំផ្លាញមូលដ្ឋានទ័ពអាកាសទី៥របស់ស៊ីរី

មេបញ្ជាការនៅមន្ទីរប៉ង់តាហ្គោនជាទីបញ្ជាការដ្ឋានកងទ័ពអាមេរិកលោក​ Jim Mattis បានថ្លែងនៅថ្ងៃចន្ទម្សិលមិញថា ទ័ពអាមេរិក​បានវាយបំផ្លាញមូលដ្ឋានទ័ពអាកាសទី៥ របស់រដ្ឋអំណាចទីក្រុងដាម៉ាស ដែលទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា គ្រាន់តែជាការវាយព្រមានដល់ប្រធានាធិបតី Bashar al-Assad។​

ការវាយតម្លៃជាសាធារណៈអំពីការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃសុក្រ ដែលមានការចូលរួមប្រជុំពីរដ្ឋមន្ត្រីការបរទេសពី​ប្រទេសមានសេដ្ឋកិច្ចរីកចម្រើន​ G7 នៅក្នុងប្រទេសអ៊ីនតាលី បានផ្ញើសារពីភាពច្បាស់លាស់ និង គាំទ្រការវាយប្រហារនេះទៅកាន់ប្រទេសរុស្ស៊ី ដែលគាំទ្ររដ្ឋអំណាចទីក្រុងដាម៉ាស។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​ AFP។​

សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របាន បាញ់មីស៊ីល Tomahawk ៥៩គ្រាប់​ ទៅលើមូលដ្ឋានទ័ពអាកាសរបស់ស៊ីរីនៅជិតទីក្រុងហូម។ សកម្មភាពនេះទីក្រុងវ៉ាស៊ីនតោនថា ជាការតបនឹងយន្តហោះចម្បាំងរបស់អាសាទប្រើប្រាស់អាវុធគីមីវាយប្រហារលើជនស៊ីវិល និង ក្រុមបះបោរនៅក្នុងខេត្ត Idlib ដែលបណ្តាលឲ្យមនុស្សជាង៧០នាក់បានស្លាប់។​

លោក​ Jim Mattis ថ្លែងថា សហរដ្ឋអាមេរិក និង មិននៅស្ងៀមទេ ករណីរដ្ឋាភិបាលអាសាទប្រើប្រាស់អាវុធគីមី សម្លាប់មនុស្សដែលហាមដោយច្បាប់អន្តរជាតិ។ លោកបញ្ជាក់ថា ប្រតិបត្តិការផ្លូវអាកាសរបស់ស៊ីរីជាង២០%ត្រូវបានបំផ្លាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ