ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ព្រមាន​កូរ៉េ​ខាងជើង​អំពីការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ

កាសែត​ចិន បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា កូរ៉េ​ខាង​ជើង​គួរ​តែ​ផ្អាក​ផែនការ​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល ដើម្បី​សន្តិសុខ​របស់​ខ្លួន ដែល​នេះ​គឺ​ជា​ការ​ព្រមាន​ថា សហរដ្ឋ​អាមេរិក​កំពុង​តែ​បង្ហាញ​ជំហរ​ច្បាស់​ថា អាមេរិក​មិន​មាន​មាន​គម្រោង​សន្តិសហវិជ្ជមាន​ជាមួយ​ក្រុង​ព្យុងយ៉ាង​នោះ​ឡើយ។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ជើង ព្រមាន​អំពីការ​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​វាយ​ប្រហារ​ទៅ​លើ​អាមេរិក ប្រសិន​បើ​មាន​សញ្ញា​ណា​មួយ​បញ្ជាក់​ពី​ទង្វើ​ឈ្លាន​ពាន​របស់​អាមេរិក ខណៈ​ដែល​កង​កម្លាំង​ពិឃាត​នៃ​កង​ទ័ព​ជើង​ទឹក​អាមេរិក កំពុង​ធ្វើ​ដំណើរ​ទៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​លិច។

លោក ត្រាំ ដែល​បាន​ជំរុញ​ចិន​ឲ្យ​ដាក់​គំនាប​បន្ថែម​ទៀត​លើ​រដ្ឋ​ឯកោ​ក្រីក្រ​កូរ៉េ​ខាង​ជើង​នោះ បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​នឹង​បង្កើត​បញ្ហា ហើយ​អាមេរិក​នឹង​ដោះ​ស្រាយ​បញ្ហា​ដោយ​មាន ឬ​ដោយ​មិន​មាន​ជំនួយ​របស់​ចិន។

កាសែត​ចិន Global Time បាន​ផ្សាយ​ថា ឧបទ្វីប​កូរ៉េ មិន​ទាន់​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​នោះ​ឡើយ ចាប់​តាំង​ពី​កូរ៉េ​ខាង​ជើង​បាន​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ដំបូង​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៦។

ចំណែក​កាសែត People’s Daily បាន​ផ្សាយ​ថា ក្រុង​វ៉ាស៊ីងតោន មិន​ត្រឹម​តែ​មាន​ទំនុក​ចិត្ត និង​មាន​មោទនភាព​ទៅ​លើ​ការ​វាយ​ប្រហារ​ប្រទេសស៊ីរី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ លោក ត្រាំ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បុរស​ម្នាក់​ដែល​ឲ្យ​តម្លៃ​លើ​ពាក្យ​សន្យា​របស់​លោក​ផងដែរ។

កាសែត​នេះ​បន្ថែម​ថា អាមេរិក​ច្បាស់​ណាស់​ថា នឹង​បញ្ឈប់​កូរ៉េ​ខាង​ជើង​មិន​ឲ្យ​ធ្វើការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​បន្ថែម​ទៀត​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ