មន្ត្រី​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​ឥណ្ឌូនេស៊ី​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ

អ្នក​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​លើ​ផ្ទៃ​មុខ​ពី​សំណាក់​បើក​បរ​ម៉ូតូ​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ជា​ការ​វាយ​ប្រហារ​មួយ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​អំពើ​ពុក​រលួយទឹក​ប្រាក់ ១៧០​លាន​​ដុល្លារ ដែល​ជាប់​ពាក់​ព័ន្ធ​ដល់​អ្នក​នយោបាយ​ជាន់​ខ្ពស់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Novel Baswedan សមាជិក​នៃ​គណៈកម្មការ​លុប​បំបាត់​អំពើ​ពុក​រលួយ បាន​រង​របួស​លើ​ផ្ទៃ​មុខ​ ថ្ងាស និង​ភ្នែក។ លោក Johan Budi ​អ្នក​នាំ​ពាក្យ​ប្រធានាធិបតី Joko Widodo ដែល​បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក Baswedan នៅ​មន្ទីរ​ពេទ្យ​នោះ បាន​និយាយ​ថា លោក Baswedan ប្រឈម​នឹង​ការ​ខូច​ភ្នែក​ខាង​ឆ្វេង។

មន្ត្រី​ស៊ើប​អង្កេត​រូប​នេះ បាន​រង​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​ហ្សាកាតា អំឡុង​ពេល​លោក​ដើរ​ពី​ផ្ទះ​ទៅ​វិហារ​មួយ​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ម្សិល​មិញ​នេះ។

គណៈកម្មការ​លុប​បំបាត់​អំពើ​ពុក​រលួយ បាន​ថ្កោល​ទោស​ចំពោះ​ការវាយ​ប្រហារ​លើ​មន្ត្រី​ស៊ើប​អង្កេត​កំពូល​របស់​ខ្លួន ហើយ​និយាយ​ថា ខ្លួន​នឹង​មិន​រាថយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ