រថយន្តក្រុងក្រឡាប់នៅឥណ្ឌាស្លាប់អ្នកដំណើរអស់៤៤នាក់​

រថយន្តក្រុងមួយបានរអិលពីផ្លូវនៅតាមជើងភ្នំ ហើយធ្លាក់ទៅក្នុងជ្រោះជ្រៅមួយ នៅតំបន់ Himalayan ភាគខាងជើងនៃប្រទេសឥណ្ឌា បានបណ្តាលឲ្យស្លាប់មនុស្សអស់៤៤នាក់។​ នេះបើតាមមន្ត្រីរដ្ឋាភិបាលឥណ្ឌាថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានAFPនៅថ្ងៃនេះ។​

រថយន្តក្រុងនោះដឹកអ្នកដំណើរចំនួន​៥៦នាក់ ហើយបានរអិលធ្លាក់ផ្លូវនៅខាងជើងរដ្ឋ​ Himachal Pradesh នៅចម្ងាយប្រមាណ១១៥គីឡូម៉ែត្រនៃរដ្ឋធានី Shimla។​

របាយការណ៍បឋមបានបង្ហាញថា រថយន្តនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន​ឯកជន បានរអិលធ្លាក់ជ្រោះពេលកំពុងធ្វើដំណើរបានបណ្តាលឲ្យមនុស្ស៤៤នាក់ស្លាប់។​

នគរបាលបានបញ្ជាក់ថា ពេលនេះ ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ក្នុងការជួយដល់អ្នកដែលកំពុងធ្លាក់កប់នៅក្នុងជ្រោះ ហើយបានជួយអ្នកដំណើរមួយចំនួន​នៅមានជីវិតនិង រងរបួស។​

ឥណ្ឌាគឺជាប្រទេសដែលមានប្រជាពលរដ្ឋស្លាប់ច្រើនជាងគេនៅលើពិភពលោក​ដោយសារស្ថានភាពផ្លូវអាក្រក់ពេលធ្វើដំណើរគឺ ក្នុង១ឆ្នាំស្លាប់១៥០ ០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ