លោក លី ជំរុញឲ្យចិននិងអឺរ៉ុបពង្រឹងការធ្វើពាណិជ្ជកម្មដោយសេរីនិងតម្លាភាព

នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ថ្លែងថា ចិន និង សហភាពអឺរ៉ុប គួរតែមានការផ្សព្វផ្សាយពង្រឹងការធ្វើពាណិជ្ជកម្មដោយសេរី និង តម្លាភាពក្នុងការធ្វើពាណិជ្ជកម្ម ដែលបង្ហាញពីសញ្ញាវិជ្ជមាន។​

នាយករដ្ឋមន្ត្រីចិនបានថ្លែងបែបនេះទៅមន្ត្រីសហភាពអឺរ៉ុប។​ លោក Li ថ្លែងកាលពីថ្ងៃអង្គារម្សិលមិញថា ចិន និង សហភាពអឺរ៉ុប គឺជាភាគីពីរដែលមានឥទ្ធិពលលើសេដ្ឋកិច្ចខ្លាំងបំផុតលើពិភពលោក ហើយអាចឆ្លើយតបបញ្ហាប្រឈមរបស់ពិភពលោក​ ការធ្វើកំណែទម្រង់ និង ធ្វើឲ្យមានភាពប្រសើរឡើងនៃប្រព័ន្ធអភិបាលកិច្ចនៅលើឆាកអន្តរជាតិ។ ដោយឈរលើឥទ្ធិពលចិន និងសហភាពអឺរ៉ុប​ខ្លាំងបែបនេះទើបនាយករដ្ឋមន្ត្រីចិនជំរុញឲ្យភាគីទាំងពីរ ជំរុញការធ្វើពាណិជ្ជកម្មប្រកបដោយភាពសេរី និង យុត្តិធម៌។​

នាយករដ្ឋមន្ត្រីចិនបន្តថា ភាគីទាំងពីរគួរតែឆ្លើយតបការផ្លាស់ប្តូរ ពីភាពមិនច្បាស់លាស់ នៃស្ថានភាពអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការ និង ស្ថិរភាពនៃទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុប។​ លោកថ្លែងបែបនេះ ខណៈមន្ត្រីរបស់សហភាពអឺរ៉ុបធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅចិន។​

អ្នកការទូតរបស់សហភាពអឺរ៉ុបមួយចំនួនបាននិយាយថា ចិន​ចាប់ផ្តើមពង្រឹងទំនាក់ទំនងជាមួយជាមួយអឺរ៉ុបកាន់តែខ្លាំងចាប់តាំងពី ប្រធានាធិបតីអាមេរិកលោក ដូណល ត្រាំ ចូលកាន់តំណែងកាលពីដើមឆ្នាំ២០១៧មក។ គឺមានការព្រួយបារម្ភខ្លាចអាមេរិកដណ្តើមយកសម្ព័ន្ធមិត្តនានា ខណៈដែលលោក ត្រាំ បង្ហាញគោលនយោបាយផ្តល់អាទិភាពមុនគេក្នុងការគិតគួរដល់ប្រជាពលរដ្ឋនិង ជាតិសាសន៍ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ