បេក្ខជនអភិបាលក្រុងចាការតាកាន់សាសនាឥស្លាមអាចទទួលបានជ័យជម្នះ

អតីតរដ្ឋមន្ត្រីក្រសួងអប់រំ លោក Anies Baswedan ជាអ្នកកាន់សាសនាឥស្លាម ត្រៀមខ្លួនប្រកួតប្រជែងជាមួយអភិបាលក្រុងបច្ចុប្បន្នដែលកាន់សាសនាគ្រឹស្ត សម្រាប់ការប្រកួតប្រជែងយកតំណែងអភិបាលក្រុងរបស់ឥណ្ឌូនេស៊ី។​

លោក​ Baswedan ត្រូវបានការស្ទង់មតិមិនផ្លូវការដោយស្ថាប័នមួយបានបង្ហាញថា លោក​ទទួលបានការគាំទ្រ៥១,៩៨% ដែលលទ្ធផលនេះនាំមុខបេក្ខលោក​ Basuki Tjahaja Purnama ដែលគេស្គាល់ថា Ahok អភិបាលក្រុងបច្ចុប្បន្ន​ជាអ្នកកាន់សាសនាគ្រឹះគឺទទួលបានការគាំទ្រ៤៨,០៧%។ ផ្អែកលើសំណាកដែលធ្វើការស្ទង់មតិដោយ​ Indikator Politik បង្ហាញថា បេក្ខកាន់សាសនាឥស្លាមដឹកមុខ។​

បេក្ខជនត្រូវការសំឡេងភាគច្រើនទើបទទួលបានជ័យជុំជម្នះ ការបោះឆ្នោតពីគណៈកម្មាធិការថ្នាក់សម្រេច និង ប្រកាសជាផ្លូវការដើមខែឧសភាខាងមុខនេះ។​

ការបោះឆ្នោតជ្រើសរើសអភិបាលក្រុងនេះគឺស្ថិតនៅក្នុងភាពតានតឹងដោយសារការប្រកាន់សាសនា ដោយក្រុមអ្នកកាន់សាសនាឥស្លាមធ្លាប់តវ៉ាជាទ្រង់ទ្រាយធំដើម្បីទាមទារឲ្យអភិបាលក្រុងបច្ចុប្បន្នលោក​ Purnama ចុះចេញពីតំណែងព្រោះពួកគេចោទថា អភិបាលក្រុងដែលកាន់សាសនាគ្រឹស្គ រូបនោះបានមើលងាយគម្ពីរកូរ៉ាន់ ជាគម្ពីរគោលរបស់សាសនាឥស្លាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ