កូរ៉េខាងជើងប្រាប់អាមេរិកកុំឲ្យរញ៉េរញ៉ៃពេក

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson ថ្លែងថា អាមេរិក​កំពុងស្វែងរកមធ្យោបាយក្នុងការដាក់សម្ពាធ លើកូរ៉េខាងជើង ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែ  ខណៈបណ្តាញព័ត៌មានរដ្ឋកូរ៉េខាងជើងព្រមានថា នឹងឆ្លើយតបដោយបច្ចេកទេសអាវុធវិញយ៉ាងខ្លាំងក្លា ហើយព្រមានអាមេរិកថា កុំបង្កភាពរញ៉េរញ៉ៃពេក។​

ប្រធានាធិបតីអាមេរិកលោក ដូណល ត្រាំ បានដាក់វិធានការតឹងរឹង លើមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលជំរុញឲ្យសម្ព័ន្ធមិត្តកូរ៉េខាងជើងគឺ ភាគីចិន ឲ្យជួយដាក់សម្ពាធបន្ថែមតាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។​

ទោះយ៉ាងណាកូរ៉េខាងជើងនៅតែព្រមានជាធម្មតាក្នុងការវាយប្រហារលើសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តពីរទៀតគឺ ជប៉ុន និង កូរ៉េខាងត្បូង ដែលការព្រមាននោះធ្វើឡើងបន្ទាប់ពីការបាញ់មីស៊ីលបរាជ័យកាលពីថ្ងៃអាទិត្យ ក្រោយពេលមួយថ្ងៃដែលរៀបចំក្បួនទ័ពទ្រង់ទ្រាយធំនៅទីក្រុងព្យុងយ៉ាង។​នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

រដ្ឋមន្ត្រីការបរទេសអាមេរិក ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធម្សិលមិញថា អាមេរិក​កំពុងតែតាមដានសកម្មភាពរបស់កូរ៉េខាងជើង គឺដើម្បីរកឱកាសនៃការដាក់សម្ពាធលើរដ្ឋអំណាចរបស់លោក គឺម ជុងអ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ