ប្រមុខ​ការពារ​ជាតិ​អាមេរិក​ទៅ​ទស្សនកិច្ច​នៅ​អាហ្វហ្កានីស្ថាន​ស្ងាត់ៗ​ក្រោយ​អំពើ​ហិង្សា​បង្ហូរ​ឈាម

ប្រមុខ​ការពារ​ជាតិ​អាមេរិក លោក Jim Mattis បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​អាហ្វហ្កានីស្ថាន​ហើយ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​មួយ នៅ​ថ្ងៃ​នេះ ប៉ុន្មានម៉ោង​​ក្រោយ​ពី​ប្រមុខ​ការពារ​ជាតិ​អាហ្វហ្កានីស្ថាន បាន​លាលែង​ពី​តំណែង ជុំ​វិញ​ការ​វាយ​ប្រហារ​ដ៏​បង្ហូរ​ឈាម ដែល​ជំរុញ​ឲ្យ​មាន​កំហឹង និង​បណ្ដាល​ឲ្យ​ទឹក​ចិត្ត​កង​ទ័ព​ធ្លាក់​ចុះ។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Mattis បាន​ហៅ​ក្រុម​ឧទ្ទាម​​តាលីបង់​ជា “ពួក​ព្រៃ” ប៉ុន្តែ លោក​បែរ​ជា​មិន​ទោរ​ទន់​ទៅ​តាម​ការ​អំពាវ​នាវ​នា​ពេល​ថ្មីៗ​នេះ ឲ្យ​បញ្ជូន​ទ័ព​បន្ថែម​ទៀត ទៅ​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​បះបោរ​នោះ​ឡើយ។

លោក Mattis បាន​ធ្វើ​ដំណើរ​ទៅដល់​ទីនោះ ខណៈ​ដែល​កង​កម្លាំង​អាហ្វាហ្កានីស្ថាន​កំពុង​ប្រឈម​មុខ​នឹង​ភាព​វឹកវរ ដោយសារ​តែ​ការ​លាលែង​ពី​តំណែង​របស់​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ លោក អាប់ដុលឡាហ្វ ហាប៊ីប៊ី និង​ប្រមុខ​កង​ទ័ព​ លោក ហ្កាដាម ហ្សាហ្វ ហ្សាហ៊ីម។

ការ​លាលែង​ពី​តំណែង​របស់​ពួកគេ បាន​កើត​ឡើង​ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​យ៉ាង​រង្គាល់​ពី​សំណាក់​ពួក​ឧទ្ទាម​តាលីបង់ ទៅ​លើ​មូលដ្ឋាន​កង​ទ័ព​អាហ្វហ្កានីស្ថាន ស្ថិត​នៅ​ទីក្រុង​ម៉ាហ្សា​អ៊ីហ្សារីហ្វ ភាគ​ខាង​ជើង​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ