គ.ជ.ប​ បោះ​ពុម្ពសន្លឹក​ឆ្នោត​លើស​ចំនួន​អ្នក​បោះ​ឆ្នោតជាង​២០%

គ.ជ.ប

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​ឲ្យដឹងថា​គ.ជ.ប ​បាន​ត្រៀ​ម​បោះ​ពុម្ភសន្លឹក​ឆ្នោតសម្រាប់​បម្រើដល់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នាពេល​ខាង​មុខ​ចំនួន​ជាង​៩លានសន្លឹក​ គឺលើសចំនួនអ្នក​បោះ​ឆ្នោតជាង២០% នៃអ្នកចុះឈ្មោះ​ជិត​៨លាននាក់​។

​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតគ.ជ.ប បាន​សរសេរ​នៅ​លើ​ទំព័​ហ្វេសបុករបស់​ខ្លួនកាលពី​ថ្ងៃ​ទី​២៩ មេសា ​ថា​ខ្លួន​បាន​ត្រៀ​ម​រៀប​ចំ​បោះ​ពុម្ភសន្លឹក​ឆ្នោត​ចំនួន ៩.៤២៦.៦០០សន្លឹក ដោយ​រាប់​ទាំង​សន្លឹក​ឆ្នោត​បម្រុង សម្រាប់​ត្រៀម​បម្រើដល់​ការ​បោះ​ឆ្នោត​នាពេលខាងមុខនេះ។

ចំនួ​ន​នេះ គឺ​ច្រើន​លើសពី​ចំនួន​ប្រជាពល​រដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោតជាង២០% ខណៈដែលពល​រដ្ឋ​មាន​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​៧.៨៦៥.០៣៣នាក់។

បើ​តាម​ការ​បញ្ជាក់​របស់​គ.ជ.ប ការ​បោះ​ពុម្ភនេះនឹង​ត្រូវ​ចំណាយទឹក​ប្រាក់​ជាង​ ២លាន​ដុល្លារ និង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី២៣ ខែឧសភានេះ។​

គួរ​រំលឹក​ផង​ដែរ​ថា កា​របោះ​ឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត​អាណិត្តទី​៤​ឆ្នា​២០១៧ នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី៤ មិថុនា​ឆ្នាំ​២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ