កម្លាំងប្រដាប់អាវុធរបស់បារាំងសម្លាប់ពួកឧទ្ទាមនៅក្នុងព្រៃម៉ាលី

បារាំងបាននិយាយថា កម្លាំងរបស់ខ្លួននៅអាហ្រ្វិកភាគខាងលិចបាន សម្លាប់ និង ចាប់ខ្លួនពួកឧទ្ទាមនៅក្នុងព្រៃនៅក្នុងប្រទេសម៉ាលីនៅជាប់ព្រំដែនជាមួយ​ប្រទេស Burkina Faso។​

នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា យុទ្ធនាការវាយប្រហារលើក្រុមឧទ្ទាមនោះមានការចូលរួមទាំងកម្លាំងទ័ពអាកាស និង ទ័ពជើងកោគ  ប៉ុន្តែពួកគេមិនបានបញ្ជាក់ថា តើក្រុមឧទ្ទាមដែលត្រូវវាយប្រហារនោះជាក្រុមណាមួយនោះទេ។​ នេះបើតាមសារព័ត៌មានBBC។​

ទាហានរបស់បារាំង ត្រូវបានសម្លាប់អស់ម្នាក់ កាលពីដើមមេសា ទើបនាំឲ្យមានការវាយប្រហារសងសឹកវិញយ៉ាងខ្លាំងពីបារាំង។​

ប្រទេសម៉ាលី រងការវាយប្រហារពី ពួកឧទ្ទាមឥស្លាម បើទោះជា មានការជួយសហការពីយោធាបារាំងកាលពីឆ្នាំ​២០១៣ក៏ដោយ ដើម្បីដោះស្រាយបញ្ហាពួកឧទ្ទាម​នៅភាគខាងជើង។​

អ្នកនាំពាក្យយោធា បារាំងថ្លែងថា ពួកក្រុមឧទ្ទាមជាច្រើន​ ត្រូវបានគេដាក់ចូលក្នុងគោលដៅនៃការវាយប្រហារ នៅក្នុងព្រៃ Foulsare នៅភាគខាងត្បូង​នៃខេត្ត​ Gao។​

កាលពីថ្ងៃសៅរ៍ សភារបស់សុមាលី បានបោះឆ្នោតដាក់រដ្ឋក្នុងស្ថានភាព​អាន្នរយៈពេល​៦ ខែដើម្បីដោះស្រាយ​បញ្ហាដែល​មានកាវាយប្រហារពីពួកក្រុម​ឧទ្ទាម​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ