ជប៉ុនបញ្ចេញនាវាចម្បាំងធំបំផុតចូលរួមជាមួយនាវាអាមេរិក​​

ជប៉ុនបានបង្ហាញនាវាចម្បាំងធំបំផុតចូលរួមជាមួយក្បួន​នាវាអាមេរិក​ ​ ដែលនេះជាលើកដំបូងហើយ ចាប់តាំងពីការអនុម័តច្បាប់យោធាដែលចម្រូងចម្រាស់កាលពីឆ្នាំ ២០១៥មក។​

នាវាផ្ទុកយន្តហោះ Izumo បង្ហាញខ្លួន​ ដើម្បីចូលរួម និងការពារនាវាសហរដ្ឋអាមេរិក​ បានបង្ហាញខ្លួននៅលើដែនទឹករបស់ជប៉ុន។

កូរ៉េខាងជើងបានព្រមានបាញ់ពន្លិចនាវាចម្បាំង​ Carl Vinson និង នាវាមុជទឹក ជាផ្នែកមួយធ្វើឲ្យមានភាពតានតឹងនៅក្នុងតំបន់មួយកម្រិតទៀត។​

ភាពតានតឹងទាំងនោះរួមទាំងការបាញ់មីស៊ីលបរាជ័យ កាលពីថ្ងៃអាទិត្យ ដែលព្រមានជាថ្មីដល់សហរដ្ឋអាមេរិក​ចំពោះការធ្វើសកម្មភាពដើម្បីរារាំងកម្មវិធីអាវុធនុយក្លេអ៊ែ និង សកម្មភាពមីស៊ីលរបស់កូរ៉េខាងជើង។​

ទីភ្នាក់ងារព័ត៌មានជប៉ុន​ Kyodo ចុះផ្សាយថា នាវាចម្បាំងរបស់ជប៉ុននោះចាកចេញពីមូលដ្ឋានទ័ពYokosuka នៅភាគខាងត្បូងនៃក្រុងតូក្យូ ដើម្បីក្បួននាវារបស់អាមេរិក និងនាំទៅដែនទឹក​នៅជិត Shikoku​ភាគខាងលិចរបស់ជប៉ុន។​

ក្រោមរដ្ឋអំណាចរបស់លោក អាបេ ជប៉ុនបានរុញផុតពីការដាក់ទណ្ឌកម្មផ្នែកយោធា  ហើយនៅពេលដែលមានភាពតានតឹងខ្លាំងនៅឧបទ្វីបកូរ៉េលោក អាបេ បានបង្កើតច្បាប់ថ្មីៗដើម្បីអាចបញ្ជូនកងទ័ពខ្លួនជួយសម្ព័ន្ធមិត្តបាន។​

មេរៀនពីការខូចខាតនៃសង្គ្រាមលោកលើកទី២ ជប៉ុនបានដាក់ក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនមិនឲ្យមានការប្រើប្រាស់កម្លាំងទ័ពដើម្បីដោះស្រាយបញ្ហាទេ គឺលើកលែងតែករណីការពារប្រទេសរបស់ខ្លួន។​

នាវាIzumo គឺជាលើកទី១ហើយ ដែលបង្ហាញជាសាធារណៈក្នុងការធ្វើសមយុទ្ធយោធា ក្រោមច្បាប់ថ្មីដែលអនុម័តយ៉ាងចម្រូងចម្រាស់កាលពីឆ្នាំ២០១៥ ដែលអនុញ្ញាតិឲ្យជប៉ុនប្រើកម្លាំងទ័ពជួយសម្ព័ន្ធមិត្ត ក្រោមហេតុផលថា ដើម្បីប្រមូលកម្លាំងការពារខ្លួន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ