ប្រជាប្រិយលោក​ Macron កាន់តែកើនឡើងជាងលោកស្រី Le Pen

A woman looks at election campaign posters for French presidential election candidate for the far-right Front National (FN – National Front) party Marine Le Pen (R) and candidate for the En Marche ! movement Emmanuel Macron (L) on April 29, 2017 in Meteren, northern France. / AFP PHOTO / PHILIPPE HUGUEN (Photo credit should read PHILIPPE HUGUEN/AFP/Getty Images)

ការស្ទង់មតិបង្ហាញថា លោក Emmanuel Macron បេក្ខជនប្រធានាធិបតីរបស់បារាំង ជាអ្នកនយោបាយនិយមកណ្តាល កាន់តែមានប្រជាប្រិយភាពកើនឡើងជាង គូប្រជែងរបស់លោកផ្សេងៗទៀត ខណៈការបោះឆ្នោត​កាន់តែខិតជិតចូលមកដល់។​

ការបោះឆ្នោតស្ទង់មតិកាលពីសប្តាហ៍មុន​បង្ហាញថា លោក​ Emmanuel Macron ដឹកមុខគួប្រជែងរបស់លោក​គឺលោកស្រី Marine Le Pen ៦%។​ ទោះយ៉ាងណាលទ្ធផលនៃការស្ទង់មតិជាថ្មីទៀត គឺលោក​នៅតែមានប្រជាប្រិយកើនឡើងគឺកើនឡើង​ថែម​២០%។​ នេះបើតាមការចុះផ្សាយរបស់Skype News។​​

យោងតាមការចុះស្ទង់មតិរបស់​ Harris Interactive បានសន្និដ្ឋានថា លទ្ធផល គឺលោក​ Macron ទទួល​បាន​៦១% ចំណែកលោកស្រី Le Pen ទទួលបាន៣៩%។​

ការបោះឆ្នោតចុងក្រោយក្នុងការជ្រើសរើសប្រធានាធិបតីបារាំង នឹងចាប់ផ្តើមនៅថ្ងៃទី៧ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។ បេក្ខជនដែលប្រកួតប្រជែងគឺលោក​​ Macron និង លោកស្រី Le Pen។​

លោកស្រី Le Pen គឺជាបេក្ខជនដែលគេស្គាល់ថា ស្តាំនិយមជ្រុល មានគោលនយោបាយតឹងរឹងក្នុងការអនុវត្តតាំងគោលនយោបាយក្នុង និង ក្រៅប្រទេស រួមទាំងការបិទច្រកព្រំដែនរឹតត្បិតជនអន្តោប្រវេសន៍ ការដូរពីប្រើលុយអឺរ៉ូមកលុយហ្រ្វង់វិញជាដើម។​ ចំណែកលោក Macronគឺជាប្រើប្រាស់គោលនយោបាយនិយមកណ្តាល។ ទោះយ៉ាងណាប៉ុន្មានថ្ងៃមុន យុវជនបារាំងផ្ទុះការតវ៉ាថា ពួកគេមិនពេញចិត្តបេក្ខជនប្រធានាធិបតីទាំងពីររូបនេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ