នាយករដ្ឋមន្ត្រីសិង្ហបុរីនឹងទៅអាមេរិកតាមការអញ្ជើញរបស់ត្រាំ

នាយករដ្ឋមន្ត្រីរបស់សិង្ហបុរីលោក Lee Hsien Loong ទទួលយកការអញ្ជើញរបស់លោកដូណល ត្រាំ នឹងទៅបំពេញទស្សនកិច្ចនៅសេតវិមាននៅក្នុងឆ្នាំនេះ។​

ថ្លែងនៅក្នុងពិធីមួយនៅថ្ងៃចន្ទនេះ លោក  Lee Hsien Loongថា  កាលពីល្ងាចម្សិលមិញលោកបានទទួលទូរសព្ទពីប្រធានាធិបតីត្រាំ អញ្ជើញលោកទៅបំពេញទស្សនកិច្ច ហើយបង្ហាញក្តីសង្ឃឹមថា អាចនឹងរៀបចំពេលទៅបំពេញទស្សនកិច្ចនៅក្នុងឆ្នាំនេះ។​

រដ្ឋមន្ត្រីក្រសួងការបរទេសរបស់សិង្ហបុរីបានថ្លែងថា កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ មេដឹកនាំទាំងពីរ អាមេរិក និង សិង្ហបុរីបានពិភាក្សាគ្នាក្នុងរយៈវែងមួយពីការទំនាក់ទំនងគ្នា និង អញ្ជើញមេដឹកនាំសិង្ហបុរីទៅអាមេរិក។​

នេះគឺជាការនិយាយគ្នាតាមទូរសព្ទជាលើកទី២ រវាងមេដឹកនាំទាំងពីរ លោក លី និង ត្រាំ ចាប់តាំងពីខែធ្នូឆ្នាំ២០១៦មក គឺក្រោយពេលលោកត្រាំ ទទួលបានជ័យជម្នះទទួលបានតំណែងជាប្រធានាធិបតី។​

សេតវិមានបានប្រកាសក្នុងសេចក្តីប្រកាសព័ត៌មានថា ភាពជាដៃគូរវាងអាមេរិក និង សិង្ហបុរី កាន់តែមានភាពប្រសើរឡើងទាំងការធ្វើពាណិជ្ជកម្ម និងបោះទុនវិនិយោគ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ