អ្នកដំណើរតាមយន្តហោះពីរុស្ស៊ីទៅថៃ២០នាក់រងរបួសធ្ងន់​

មន្ត្រីការទូតរបស់រុស្ស៊ីប្រចាំនៅទីក្រុងបាងកកថ្លែងថា អ្នកធ្វើដំណើរតាមយន្តហោះពីទីក្រុងមូស្គូទៅបាងកក ចំនួន​២០នាក់បានរងរបួសធ្ងន់ ដោយសារយន្តដឹកអ្នកដំណើររបស់រុស្ស៊ីនោះ បានបុកជាមួយស្រទាប់ខ្យល់នៅតំបន់ដែលមានសម្ពាធទាប។​

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានឲ្យដឹងថា នៅថ្ងៃចន្ទនេះ យន្តហោះរបស់ក្រុមហ៊ុន Aeroflot  បានដឹកអ្នកដំណើរឆ្ពោះទៅកាន់ទីក្រុងបាងកក ហើយបានធ្វើឲ្យ​យន្តហោះខ្លោងខ្លាំងបណ្តាលឲ្យអ្នកដំណើរប្រមាណ២០នាក់ទាំងជនជាតិរុស្ស៊ី និង ជនបរទេសផ្សេងៗទៀតរងរបួសធ្ងន់។​

ទោះយ៉ាងណា មន្ត្រីរុស្ស៊ីថ្លែងថា ចំពោះអ្នកដែលរងរបួសទាំងនោះគឺជាអ្នកដែលមិនបានពាក់ខ្សែក្រវ៉ាត់នៅកន្លែងអង្គុយ ឬ ពាក់មិនបានត្រឹមត្រូវ។​ ចំណែកអ្នករងរបួសទាំងនោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៃទីក្រុងបាងកកប្រទេសថៃ។ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ