នាវាចម្បាំងមកពីប្រទេស ២០ នឹងប្រមូលផ្តុំនៅសិង្ហបុរីនៅពាក់កណ្តាលខែនេះ​

នាវាចម្បាំងមកពីប្រទេសចំនួន​២០ ក្នុងនោះរួមទាំងប្រទេសមហាអំណាចផង នឹង ជួបជុំគ្នានៅក្នុងដែនទឹកនៃប្រទេសសិង្ហបុរីនៅថ្ងៃទី១៥ខែឧសភាខាងមុខនេះ ដើម្បីអបអរសាទរថ្ងៃខួប៥០ឆ្នាំ នៃការបង្កើតកងទ័ពជើងទឹករបស់ប្រទេសសិង្ហបុរី។​

សារព័ត៌មានChannel News Asia ចុះផ្សាយថា នាវាចម្បាំងនឹងមានប្រមាណ​៣០គ្រឿង មកពីប្រទេសចំនួន​២០ ដែលក្នុងនោះរួមទាំងប្រទេសចិន អាមេរិក និង ប្រទេសទាំង១០របស់សមាជិកអាស៊ាន នឹងចូលរួមអបអរសាទរក្នុងពិធីនោះ។​

គណៈកម្មការរៀបចំពិធីនោះប៉ាន់ប្រមាណថា អ្នកចូលរួមអាចមានប្រមាណ​៤០០០នាក់ រួមទាំងមេបញ្ជាការយាមល្បាតជើងទឹក​សំខាន់ចំនួន​៣០នាក់។​ អ្នកឃ្លាំមើលហៅថា នេះជាគោលនយោបាយការបរទេសផ្នែកកងទ័ពជើងទឹក។​

គណៈកម្មាធិការរៀបចំពិធីនេះ ថ្លែងថា នេះគឺជាការរៀបចំឲ្យមានការជួបជុំ ពង្រឹងមិត្តភាពនៅទូទាំងពិភពលោក​ផ្នែកកងទ័ពជើងទឹក។​

ប្រធានាធិបតីរបស់សិង្ហបុរីលោក​ Tony Tan Keng Yam នឹងឡើងលើនាវាដែលផលិតឡើងដោយប្រទេសសិង្ហបុរី ដើម្បីបង្ហាញពីឯករាជ្យ និង ការរំលឹកថ្ងៃកងទ័ពនាវាជើងទឹក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ