មន្ត្រី​អាមេរិក​ថា ប្រព័ន្ធ​ការពារ​មីស៊ីល​នៅ​កូរ៉េ​ខាង​ត្បូង​ដំណើរការ​ហើយ​ពេល​នេះ

ប្រព័ន្ធ​ការពារ​មីស៊ីល​ដ៏​ចម្រូង​ចម្រាស់​របស់​អាមេរិក ដែល​បាន​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ​នោះ ពេល​នេះ ត្រូវ​បាន​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​អះ​អាង​ថា កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៅ​កូរ៉េ​ខាង​ត្បូងហើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុង​វ៉ាស៊ីងតោន និង​ក្រុង​សេអ៊ូល បាន​ឯកភាព​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល THAAD កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន នៅ​ចំពោះ​មុខនៃ​ការ​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ជាច្រើន​លើក​របស់​កូរ៉េ​ខាង​ជើង។

មន្ត្រី​ការពារ​ជាតិ​អាមេរិក ដែល​បាន​ថ្លែងក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា វា​ឈាន​ដល់​លទ្ធភាព​អាច​ទប់​ស្កាត់​ថ្នាក់​បឋម​ហើយ។

មន្ត្រី​ដដែល​នោះ បន្ថែម​ថា លទ្ធភាព​ស្កាត់​ចាប់​គ្រាប់​មីស៊ីល​កម្រិត​បឋម​នេះ នឹង​ត្រូវ​ពង្រីក​បន្ថែម​ទៀត​នៅ​ពេល​ក្រោយ​ក្នុងឆ្នាំ​នេះ នៅ​ពេល​សម្ភារៈ​បំពាក់​ដទៃ​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ទីនោះ។

ការ​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​នៅ​កូរ៉េ​ខាង​ត្បូង​នេះ បាន​ធ្វើ​ឲ្យ​ចិន​ផ្ទុះ​កំហឹង ដោយ​ចិន​ព្រួយ​បារម្ភ​ថា វា​នឹង​ធ្វើ​ឲ្យ​សមត្ថភាព​គ្រាប់​មីស៊ីល​របស់​ខ្លួន​ចុះ​ខ្សោយ និង​ប៉ះ​ពាល់​ដល់​តុល្យភាព​សន្តិសុខ​តំបន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ