លោក អាបេ ​ប្រកាស​ពី​ផែនការ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​របស់​ជប៉ុន

នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ នៅ​ថ្ងៃ​នេះ បាន​ប្រកាស​អំពី​ផែនការ​ក្នុង​ការ​ស្វែង​រក​ការ​ផ្លាស់​ប្ដូរ​ជា​លើក​ដំបូង​នូវ​រដ្ឋ​ធម្មនុញ្ញ​សន្តិភាព​និយម​របស់​ជប៉ុន​នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ និង​បាន​និយាយ​ថា លោក​ចង់​ការ​កែ​ប្រែ​នេះ​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​ផ្លាស់​ប្ដូរ​នេះ ដែល​នឹង​កែ​ប្រែ​កម្លាំង​កង​ទ័ព​ជប៉ុន​ពី​កង​ទ័ព​ការពារ​ខ្លួន​នោះ ត្រូវ​បាន​លោក​ប្រកាស​ឲ្យ​ដឹង ខណៈ​ដែល​ជប៉ុន​ប្រារព្ធ​ខួប ៧០​ឆ្នាំ នៃ​ថ្ងៃ​កំណើត​រដ្ឋ​ធម្មនុញ្ញ​ដែល​សរសេរ​ដោយ​សហរដ្ឋ​អាមេរិក ដែល​ជា​អ្នក​កាន់​កាប់​ប្រទេស​ជប៉ុន នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២។

រដ្ឋ​ធម្មនុញ្ញ​នេះ ដែលហាម​ឃាត់​ជប៉ុន​មិន​ឲ្យ​ធ្វើ​សង្គ្រាម​នោះ ត្រូវបានក្រុម​កំណែ​ទម្រង់​ជប៉ុន​ ចាត់​ទុក​ជា​និមិត្ត​រូប​នៃ​សន្តិភាព​និយម​ ដែល​បាន​កើត​ឡើង​នៅ​ក្រោយ​ពេល​ជប៉ុន​ប្រកាស​ចុះ​ចាញ​សង្គ្រាម​លោក​លើក​ទី​២។

ប៉ុន្តែ ក្រុម​ជាតិ​វិញ កំពុង​ជំរុញ​ការ​ផ្លាស់​ប្ដូរ ដោយសារ​តែ​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំងជុំ​វិញ​ទង្វើ​អរិភាព​បង្ក​ឡើង​ដោយ​កូរ៉េ​ខាង​ជើង។

លោក អាបេ ថ្លែង​ថា លោក​មាន​បំណង​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​នៅ​ឆ្នាំ​២០២០ នៅ​ពេល​ដែល​ទីក្រុង​តូក្យូ​នឹង​ត្រូវ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្ដៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ