ចិន​គ្រោង​បង្អួត​យន្ត​ហោះ​ប្រភេទ​ដឹក​អ្នក​ដំណើរ​ផលិត​ឡើង​ក្នុង​ស្រុក​លើក​ដំបូង

ប្រទេស​ចិន ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​សាក​ល្បង​ហោះ​ហើរ​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ស្រុក ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ជើង​ហោះហើរ​ខ្ពស់​នៅ​ក្នុង​ប្រទេស​ចិន និង​បញ្ហា​ប្រឈម​នឹង​ការ​ក្ដោប​ក្ដាប់​របស់​ក្រុមហ៊ុន Boeing និង​ក្រុមហ៊ុន Airbus។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន យន្តហោះ C919 ដែល​ត្រូវ​បាន​កសាង​ឡើង​ដោយ​ក្រុមហ៊ុន​អវកាស​រដ្ឋ​ចិន COMAC ត្រូវ​បាន​កំណត់ដាក់​ឲ្យ​ហោះ​ហើរ​នៅ​ទីក្រុង​សៀងហៃ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ។

យន្តហោះ​មាន​ខ្លួន​តូច​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អស់​រយៈ​ពេល​ជិត ១​ទសវត្សរ៍​របស់​ក្រុមហ៊ុន​រដ្ឋ​ចិន​ COMAC ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប Airbus និង​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក Boeing។

យន្តហោះ C919 នេះ គឺ​ជា​យន្តហោះ​ប្រភេទ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ធំ​ដំបូង​គេ​របស់​ចិន និង​ជា​សញ្ញា​ថ្មី​បំផុត​នៃ​ការ​មហិច្ឆតា​ និង​ជំនាញ​បច្ចេកទេស​របស់​ចិន។ យន្តហោះ​នេះ​អាច​ផ្ទូក​អ្នក​ដំណើរ​បាន ១៦៨​នាក់ និង​ហោះ​ហើរ​បាន​ដល់​ទៅ ៥៥៥៥​គីឡូម៉ែត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ